ថៃ​មិន​ខ្វល់​នឹង​ការ​អំពាវនាវ​របស់​ចិន​ឱ្យ​មាន​បទ​ឈប់​បាញ់ ហើយ​បន្ត​វាយ​ប្រហារ​កម្ពុជា

0
34
(ស្ដាំ) ព្រះមហាក្សត្រ​ថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ជួប​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) (ឆ្វេង) នៅ​ប្រទេស​ថៃ កាលពីឆ្នាំ​២០២២។ រូប៖ AP
(ស្ដាំ) ព្រះមហាក្សត្រ​ថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ជួប​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) (ឆ្វេង) នៅ​ប្រទេស​ថៃ កាលពីឆ្នាំ​២០២២។ រូប៖ AP

ប្រទេស​ថៃ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពី​ប្រទេស​ចិន ដោយ​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ នេះ កងទ័ព​ថៃ​បន្ត​បាញ់​ផ្លោង​មក​លើ​ទីតាំង​កងទ័ព​កម្ពុជា ដែល​ធ្វើ​ឱ្យ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ឈាន​ចូល​ដល់​ថ្ងៃទី​១០។

កងទ័ព​ថៃ​នៅ​បន្ត​វាយប្រហារ​មក​លើ​តំបន់​ថ្មដា អូរ​៣​ជាន់ ទិស​ប្រាសាទ​តា​ក្របី និង​ឧត្តរមានជ័យ។ ក្រសួងការពារជាតិ​កម្ពុជា​បញ្ជាក់​ថា នៅ​ម៉ោង ៧:៣៦​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​ចូលក្នុង​ភូមិសាស្ត្រ ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ ខណៈ​កងកម្លាំង​កម្ពុជា​នៅ​បន្ត​ឈរជើង​យ៉ាង​រឹងមាំ​បំផុត និង​បាញ់​តបត​ទៅវិញ ដើម្បី​ការពារ​ពី​ការឈ្លានពាន​របស់​យោធា​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ