ក្រសួងការពារជាតិ​អះអាង​ថា កងទ័ព​ខ្មែរ​កំពុង​ឈរជើង​នៅ​តំបន់​ប្រាសាទ​តា​ក្របី

0
62
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ

ក្រសួង​ការពារជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឱ្យ​ដឹង​ថា យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទ​តា​ក្របី ភ្នំ​៣៣៣ ថ្ម​ឆត្រ និង​ជប់​អង្គុញ ឥត​ដាច់ តាំងពី​យប់ រហូត​មក​ដល់​ពេល​ព្រឹក ដោយ​យោធា​ថៃ បាន​ប្រើប្រាស់​រថក្រោះ កម្លាំង​ថ្មើរជើង កាំភ្លើង​ធំ ដ្រូន​ទម្លាក់​គ្រាប់ និង​ដ្រូន​អត្តឃាត វាយ​សម្រុក​ទៅ​លើ​ទីតាំង​យោធា​ខ្មែរ។

ទោះជា​យ៉ាងណា ក្រសួង​ការពារជាតិ​បាន​អះអាង​ថា កងទ័ព​ខ្មែរ​បាន​បន្ត​ឈរជើង​នៅ​តំបន់​ប្រាសាទ​តា​ក្របី យ៉ាង​រឹងមាំ​ដដែល។

ដោយឡែក​ចំពោះ​ភាគី​ថៃ វិញ យោធា​ភូមិភាគ​២​របស់​ថៃ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ថា មាន​ទាហាន​ថៃ​ចំនួន ២​នាក់​បាន​ស្លាប់​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ខ្មែរ នៅ​តំបន់​ប្រាសាទ​តា​ក្របី​។ យោធា​ថៃ​បាន​អះអាង​ថា ពួកគេ​កំពុង​បង្កើន​ប្រតិបត្តិការ​យោធា នៅ​តំបន់​ជុំវិញ​ប្រាសាទ​តា​ក្របី​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ