សាលា​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ច្បាប់​អ្នក​បង្ហោះ​ដ្រូន

0
133
ស្លាក​សញ្ញា​ហាម​បង្ហោះ​ដ្រូន ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាម​តំបន់​ដែល​ត្រូវ​បាន​ហាមឃាត់។ រូប៖ ក្រសួង​ព័ត៌មាន
ស្លាក​សញ្ញា​ហាម​បង្ហោះ​ដ្រូន ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាម​តំបន់​ដែល​ត្រូវ​បាន​ហាមឃាត់។ រូប៖ ក្រសួង​ព័ត៌មាន

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​បំរាម​ហាមឃាត់​ដាច់ខាត​ក្នុង​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូន​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

រដ្ឋបាល​រាជធានី​ភ្នំពេញ លើកឡើង​ក្នុង​សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​១៧ ខែធ្នូ ថា ការ​ហាមឃាត់​ការ​បង្ហោះ​ដ្រូន​នេះ គឺ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គ្រា​ដែល​ប្រទេស​កម្ពុជា កំពុង​រង​ការឈ្លានពាន​ពី​ប្រទេស​ថៃ។ រដ្ឋបាល​រា​ធានី​ភ្នំពេញ ព្រមាន​ថា ជន​ណា​ដែល​បំពាន​បំរាម​នេះ ឬ​បង្ហោះ​ដ្រូន ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​នៅ​ចំពោះមុខ​ច្បាប់។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់​ចំពោះ​ជន​ណា​បំពាន​បំរាម​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ