កងទ័ពជើងអាកាសថៃព្រមានថា នឹងមិនបង្អង់ដៃវាយប្រហារតាមដែនអាកាសលើកម្ពុជាឡើយ រហូតរដ្ឋាភិបាលព្រមទទួលយកលក្ខខណ្ឌ៣ចំណុច គឺប្រកាសសុំថៃឈប់បាញ់មុន ត្រូវអនុវត្តបទឈប់បាញ់ជានិច្ចនិរន្តរ៍មិនមែនដើម្បីប្រមូលកម្លាំងទ័ព និងត្រូវសហការដោះមីនតាមព្រំដែន។
រឿងអាស្រូវសន្លឹកទិដ្ឋាការបង្ហាញពីចន្លោះប្រហោងក្នុងប្រព័ន្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជា
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីអតីតមន្ត្រីក្រសួងការបរទេស លោក ថូ សំណាង បានបង្ហាញពីចន្លោះប្រហោងសំខាន់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា។







