

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) ជាតំណាងឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយសមភាគីកម្ពុជានៅថ្ងៃស្អែក ក្រោយពីលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ ថ្ងៃនៅថ្ងៃទី២៦ ធ្នូ ដើម្បីបើកផ្លូវឱ្យមានជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃនៅថ្ងៃទី២៧ ធ្នូ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ឱ្យដឹងថា កិច្ចព្រមព្រៀងសំខាន់ពីកិច្ចប្រជុំលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រេចបាន គឺបទឈប់បាញ់រយៈពេល ៧២ម៉ោង ដោយគិតចាប់ពីថ្ងៃទី២៧ ធ្នូ ស្អែក។
បើតាមភាគីថៃ បទឈប់បាញ់នេះត្រូវបានដោះដូរជាមួយនឹងការដោះលែងទាហានខ្មែរចំនួន ១៨ នាក់ ដែលយោធាថៃបានចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីភាគីទាំង២ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់នៅម៉ាឡេស៊ី៕









