ការ​ចរចា​ដោះស្រាយ​រឿង​ព្រំដែន​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​បរាជ័យ​ជា​ថ្មី

0
55
កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm
កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm

ក្រុម​យោធា​កម្ពុជា និង​ក្រុម​យោធា​ថៃ បាន​ជួប​ប្រជុំ​គ្នា​ជាថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន នា​ព្រឹក​ថ្ងៃទី២ ខែ​កុម្ភៈ នៅ​ច្រក​អន្តរជាតិ​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​រួម​នោះ​ទេ​។ អ្នកឃ្លាំមើលយល់​ថា ការ​បរាជ័យ​នេះ គឺ​ដោយ​សារ​ភាគី​ថៃ គ្មាន​ឆន្ទៈ​ចរចា​ជាមួយ​កម្ពុជា​នោះ​ទេ ព្រោះ​យោធា​ថៃ កំពុង​មាន​ប្រៀប​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​កម្ពុជា។

កិច្ចប្រជុំ​របស់​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៤​របស់​ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​របស់​ភាគី​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ច្រក​អន្តរជាតិ​ជាំ-សាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មិនបាន​រក​ឃើញ​នូវ​ចំណុច​កណ្តាល​រួមគ្នា​មួយ​នៅឡើយ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ។ ដោយសារ​កិច្ចប្រជុំ​មិនអាច​រក​ដំណោះស្រាយ​រួម​បាន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​វិល​ត្រលប់​ទៅ​ទីបញ្ជាការ​រៀងខ្លួន​វិញ ហើយ​បន្ត​ផ្លាស់ប្ដូរ​ឯកសារ និង​គ្រោង​ជួប ពិភាក្សា​គ្នា​នៅពេល​ខាងមុខ​ទៀត​។​កិច្ចប្រជុំ​កម្រិត​យោធភូមិ​នៃ​ភាគី​កម្ពុជា​-​ថៃ ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន​នេះ ក៏​មាន​ការចូលរួម​សង្កេតការណ៍​ពី​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) របស់​កម្ពុជា និង​ថៃ​ផង​ដែរ។

ទោះជា​យ៉ាងណា ក្រសួង​ការពារ​ជាតិ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​ទាំងពីរ បរាជ័យ​ដោះស្រាយ​ជម្លោះព្រំដែន​នេះ​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​លម្អិត​របស់​លោក ថា ថៃ ដូច​តទៅ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ