តុលាការកំពូលគ្រោងប្រកាសសាលដីកាលើបណ្តឹងសុំដោះលែងយុវជនមាតាធម្មជាតិនៅដើមខែក្រោយ

    0
    21
    (ពីឆ្វេង) សកម្មជន​បរិស្ថាន​នៃចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក យីម លាងហ៊ី ចូលរួំមសវនាការនៅតុលាការកំពូល កាល​ពីថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

    តុលាការកំពូលបានបើកសវនាការនៅព្រឹកថ្ងៃទី២៣ កុម្ភៈ ដើម្បីជំនុំជម្រះលើបណ្តឹងសាទុក្ខសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ រួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា។ សកម្មជនទាំងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៤ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដែលទាក់ទងនឹងសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិរបស់ពួកគេ។ បណ្តឹងសាទុក្ខនេះ ជាការប្តឹងប្រឆាំងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដោយស្នើសុំឲ្យមានការដោះលែងឱ្យមានសេរីភាពវិញ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ