ម្ដាយរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងជាប់ឃុំ លោក យីម លាងហ៊ី កំពុងមានជំងឺធ្ងន់ធ្ងរដេកនៅលើកន្ទេល។ លោកស្រីមានក្តីប្រាថ្នាចង់ជួបមុខកូន ក្នុងដំណាកកាលចុងក្រោយនៃជីវិត។ ថ្មីៗនេះ លោក យីម លាងហ៊ី ក៏បានសរសេរលិខិតមួយច្បាប់ចេញពីពន្ធនាគារ ដោយរៀបរាប់ពីការឈឺចាប់របស់លោក ដែលជាប់ត្រូវជាប់ឃុំដោយអយុតិ្តធម៌ និងមិនអាចមានឱកាសមើលថែម្តាយជាលើកចុងក្រោយ។ ឪពុករបស់លោក យីម លាងហ៊ី ស្នើឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងតុលាការ អនុញ្ញាតឲ្យម្ដាយកូនទាំងពី បានជួបមុខគ្នា។
រឿងអាស្រូវសន្លឹកទិដ្ឋាការបង្ហាញពីចន្លោះប្រហោងក្នុងប្រព័ន្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជា
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីអតីតមន្ត្រីក្រសួងការបរទេស លោក ថូ សំណាង បានបង្ហាញពីចន្លោះប្រហោងសំខាន់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា។







