សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ ដែលសកម្មក្នុងការចូលរួមសកម្មភាពសង្គម និងចែករំលែកព័ត៌មានពីជម្លោះព្រំដែន និងបញ្ហាសង្គម ពីបទញុះញង់ និងប្រមាថ ដែលអាចជាប់ពន្ធនាគារ២ឆ្នាំ ប្រសិនបើតុលាការរកឃើញថាកញ្ញាមានទោស។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






