អ្នកឃ្លាំមើលរិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រឿងបញ្ជាឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រី ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដោយគ្មានការលើកលែង ប៉ុន្តែ លោកមិនចាត់វិធានការផ្លូវច្បាប់លើឧកញ៉ា កុក អាន ឧកញ៉ា លី យ៉ុងផាត និងក្មួយ លោក ហ៊ុន សែន គឺលោក ហ៊ុន តូ នោះទេ បើទោះបីជាអ្នកទាំងនោះ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការលាងលុយនិងអំពើជួញដូរមនុស្សក្ដី។
សមត្ថកិច្ចខេត្តកោះកុងគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីមិនឱ្យមកភ្នំពេញ ដើម្បីគាំទ្រសមាជិកដែលត្រូវចូលបំភ្លឺនៅតុលាការ
មន្ត្រីសង្គមស៊ីវិលថាទង្វើរបស់អាជ្ញាធរនេះជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។






