
បើទោះបីជានៅតាមតំបន់ខ្លះ មានការប្រើប្រាស់ម៉ាស៊ីនឲ្យធ្វើការជំនួសការប្រើកម្លាំងមនុស្ស ប៉ុន្តែពលរដ្ឋនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ក្នុងទីក្រុងភ្នំពេញ នៅតែរក្សាមុខរបរត្បាញក្រមានិងសំពត់សូត្រដោយដៃ ទោះអាចផលិតបានចំនួនតិចជាង និងត្រូវចំណាយពេលនិងកម្លាំងកាយច្រើនក្ដី។
ពួកគាត់លើកឡើងថា មុខរបរនេះ បានត្រឹមជួយផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ ហើយមិនបានជួយធ្វើឲ្យមានបានធូរធា ប៉ុន្តែជាមុខរបរដ៏មានតម្លៃសម្រាប់ជាតិ និងប្រពៃណី វប្បធម៌ខ្មែរ៕








