អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ ដែលកំពុងជាប់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ។ ការទាមទារនេះ ធ្វើឡើងតាមរយៈលិខិតចំហមួយ ផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែល គួរតែ ត្រូវបានដោះលែងជាបន្ទាន់។
អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ធ្លាក់ខ្លួននិងឈឺស្លាប់បន្តបន្ទាប់ ក្រោយគ្មានយុត្តិធម៌ ២ឆ្នាំ
ពលរដ្ឋដែលដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនលោក ហ៊ី គឹមហុង អះអាងថា ថ្មីៗនេះ មានពលរដ្ឋពីរនាក់ទៀតស្លាប់ ដោយសារតែវិបត្តិគ្រួសារ និងរងសម្ពាធពីធនាគារ ខណៈដំណោះស្រាយពីតុលាការនៅតែមិនទាន់មានពន្លឺយុត្តិធម៌ សម្រាប់ពួកគាត់។






