អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា យុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញទូទាំងប្រទេសនៅកម្ពុជា បានបរាជ័យក្នុងការការពារជនរងគ្រោះពីការជួញដូរមនុស្ស និង បានទុកឱ្យជនរងគ្រោះនៃការជួញដូររងទុក្ខវេទនាដោយប្រឈមនឹងការកេងប្រវ័ញ្ច និងការរំលោភបំពាន។ អង្គការដដែលថា ការបរាជ័យនេះគឺ ដោយសារតែអាជ្ញាធរ ខកខានក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ និងមានការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ដោយបានអនុញ្ញាតឱ្យក្រុមឆបោកគេចវេសពីការវាយឆ្មក់។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






