លោក អ៊ូ សាមេឌី លើកឡើងថា មេដឹកនាំផ្ដាច់ការតែងតែប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែង ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ និងរារាំងពួកគេមិនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយ។ យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ការប្រើប្រាស់ភាសាហិង្សាមិនអាចទាក់ទាញការគាំទ្របានទៀតឡើយ។ ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យសាធារណជន ជាពិសេសយុវជន ចេះប្រើប្រាស់យន្តការរាយការណ៍ (Report) ទៅកាន់ក្រុមហ៊ុន Meta (Facebook) ប្រឆាំងរាល់ខ្លឹមសារគំរាមកំហែងនានា ដែលនេះជាទម្រង់នៃការតស៊ូមតិដោយសន្តិវិធី និងអហិង្សា។
សមត្ថកិច្ចខេត្តកោះកុងគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីមិនឱ្យមកភ្នំពេញ ដើម្បីគាំទ្រសមាជិកដែលត្រូវចូលបំភ្លឺនៅតុលាការ
មន្ត្រីសង្គមស៊ីវិលថាទង្វើរបស់អាជ្ញាធរនេះជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។






