ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ អំពាវនាវឱ្យរដ្ឋាភិបាលត្រកូល «ហ៊ុន» បើកលំហសេរីភាព និងប្រជាធិបតេយ្យ ដើម្បីឱ្យពលរដ្ឋអាចចូលរួមការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែន។ អ្នកស្រីថា ការផ្សះផ្សាជាតិមិនអាចកើតមានបានទេ បើនៅតែមានការរឹតត្បិតសិទ្ធិសេរីភាព និងគំរាមកំហែងអ្នកមានមតិផ្ទុយ។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






