អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង លើកឡើងថា បច្ចុប្បន្នមានអ្នករងគ្រោះធ្លាក់ខ្លួនឈឺនិងស្លាប់បន្តបន្ទាប់ ដោយសារតែវិបត្តិគ្រួសារ និងរងសម្ពាធពីធនាគារ ខណៈតុលាការនៅតែអូសបន្លាយក្នុងការផ្ដល់យុត្តិធម៌ និងដំណោះស្រាយ។ សង្គមស៊ីវិលទទូចឲ្យតុលាការគួរពន្លឿននីតិវិធីឲ្យបានលឿន បើមិនដូច្នេះទេនឹងមានពលរដ្ឋស្លាប់កើនឡើងទៀត ។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






