
យោធាថៃបានបន្តចល័តទ័ពថ្មើរជើង និងសព្វាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែនកម្ពុជា ជាបន្តបន្ទាប់ ក្រោយពេលទាហានខ្មែរ និងទាហានថៃ ដែលឈរជើងនៅតំបន់ព្រំដែនបានឈ្លោះប្រកែកគ្នា និងបង្កឱ្យមានភាពតានតឹងក្នុងតំបន់។ អ្នកឃ្លាំមើលលើកឡើងថា ភាគីកម្ពុជា និងថៃគួរតែបង្កើតក្រុមផ្ទៀងផ្ទាត់ព័ត៌មានជាមួយគ្នា ជុំវិញការសកម្មភាពយោធានៅតាមព្រំដែន ដើម្បីបង្ការកុំឱ្យមានការយល់ច្រឡំ ដែលបណ្ដាលឱ្យមានភាពតានតឹងនៅតំបន់ព្រំដែនសាជាថ្មី។





