យោធាថៃកាត់ឆ្វៀលដីដែលឈ្លានពានបានពីកម្ពុជាឱ្យពលរដ្ឋ និងពង្រីកកម្លាំងប្រយុទ្ធនៅតំបន់ព្រំដែន

    0
    11

    យោធាថៃបានកាត់ឆ្វៀលដីនៅតំបន់ភូមិជោគជ័យ ដែលយោធាថៃបានឈ្លានពានពីកម្ពុជា ប្រគល់ទៅឱ្យពលរដ្ឋថៃអស់ជាច្រើនហិកតារដើម្បីអាស្រ័យផល។ បន្ថែមពីលើនេះ យោធាថៃបានដាក់ពង្រាយកម្លាំងតាមព្រំដែននៅតំបន់ភូមិជោគជ័យ ដែលមានចំងាយជាង១០ម៉ែត្រ ពីទីតាំងឈរជើងរបស់ទាហានខ្មែរ ដែលធ្វើឱ្យកងទ័ពភាគីទាំងពីរ ប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃ។ ចំណែកនៅតំបន់ព្រំដែនមួយចំនួនដូចជាតំបន់ខេត្តព្រះវិហារ ក៏មានភាពតានតឹងដែរ ដោយយោធាថៃនៅតែបន្តបញ្ជូនកងទ័ព និងសព្វាវុធមកតំបន់ព្រំដែន។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ