អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់លួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ។ ជាក់ស្តែង គិតត្រឹមរយៈពេល ២សប្តាហ៍មកនេះ សារព័ត៌មានថៃបានចុះផ្សាយថា មានពលករជិត១០០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅតាមព្រំដែនខេត្តចំនួន២ គឺខេត្តស្រះកែវ និងខេត្តចន្ទបុរី។ អ្នកឃ្លាំមើល យល់ថា ពលករទាំងនោះភាគច្រើនប្រឈមនឹងបញ្ហាជីវភាព បំណុលធនាគារ ហើយប្រាក់ខែមិនសមរម្យ ទើបពួកគាត់សម្រេចចិត្តលួចឆ្លងដែនទៅថៃវិញ។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






