លោក កឹម សុខា ទទួលបាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​វិញ​

0
41
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​កំពុងនៅផ្ទះរបស់​លោក​នៅ​ខណ្ឌ​ទួលគោក កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​កំពុងនៅផ្ទះរបស់​លោក​នៅ​ខណ្ឌ​ទួលគោក កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ​លោក កឹម សុខា មាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​វិញ​ហើយ គិត​ចាប់តាំងពី​លោក​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​តុលា​ការដាក់​បម្រាម​មិនឱ្យ​ចេញទៅ​ក្រៅប្រទេស​រយៈ ពេល ៩ ឆ្នាំ​មកនេះ ។ នេះបើ​យោងតាម​ព្រះ រាជក្រឹត្យ​លើកលែងទោស​របស់​ព្រះមហាក្សត្រ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៤ កក្កដា​​នេះ ។​


​ទោះជា​យ៉ាងណា​ការលើកលែងទោស​នេះ ធ្វើឡើង​ចំពោះ តែ​ទោស​បន្ថែម​ត្រង់ចំណុច​នៃ​ការហាមឃាត់​លោក កឹម សុខា មិនឱ្យ​ចាកចេញ​ពី​កម្ពុជា​រយៈ ពេល ៥ ឆ្នាំ ប៉ុណ្ណោះ ។ ដោយឡែក​ទោស​នៃ​ការហាមឃាត់​ធ្វើ​នយោបាយ​នោះ វិញ ព្រះ រាជក្រឹត្យ​ថ្មី​នេះ មិន​បានចែង​លើកលែង​នោះទេ ដែល​មានន័យថា លោក កឹម សុខា នៅតែ​មិនទាន់​អាច​​វិល​មក​ឆាកនយោបាយ​វិញ​នៅឡើយ​។​


​គិត​ត្រឹម​ពេលនេះ តាមរយៈ​ព្រះរាជក្រឹត្យ​លើកលែងទោស​របស់​ព្រះមហាក្សត្រ លោក កឹម សុខា បាន​រួច​ផុតពី​ទោស​ជាប់ពន្ធនាគារ​រយៈ ពេល ២៧ ឆ្នាំ និង​ទោស​ហាមឃាត់​មិន​ឱ្យចេញ​ក្រៅប្រទេស​ហើយ នៅឡើយ​តែ​ទោស​ហាមឃាត់​ធ្វើ​នយោបាយ​មួយទៀត​ប៉ុណ្ណោះ​៕​

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ