ក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែសីហា បដិសេធអន្តរាគមន៍ករណីលោក រ៉ុង ឈុន ដោយអះអាងថា សាលក្រមតុលាការគ្រប់ជាន់ថ្នាក់ធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងមិនរកឃើញភាពមិនប្រក្រតីឡើយ។ ក្រសួងណែនាំឱ្យលោក រ៉ុង ឈុន ដាក់បណ្តឹងសើរើទៅតុលាការកំពូល ប្រសិនបើមានអង្គហេតុ ឬភស្តុតាងថ្មី។
ការឆ្លើយតបនេះធ្វើឡើង បន្ទាប់ពីលោក រ៉ុង ឈុន ដាក់ញត្តិស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើសាលដីការបស់តុលាការកំពូល ដែលលោកអះអាងថា បានកម្រិតសិទ្ធិ និងសេរីភាពរបស់លោកដោយមិនស្របនឹងរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា៕
សូមលោកអ្នកនាង ស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និងប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ដូចតទៅ៖






