គណបក្សសង្គ្រោះជាតិ កើតចេញពីការរួបរួមកម្លាំងនយោបាយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយធ្លាប់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែររាប់លាននាក់ រហូតក្លាយជាកម្លាំងនយោបាយដ៏ធំបំផុតមួយដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែស្ថានការណ៍នយោបាយពេលនេះ បានផ្លាស់ប្ដូរយ៉ាងខ្លាំង។
ថ្មីៗនេះ លោក កឹម សុខា និងគ្រួសារបានជួបជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយកូនស្រីច្បងរបស់លោក គឺកញ្ញា កឹម មនោវិទ្យា ក៏ទទួលបានតួនាទីជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
ការវិវត្តថ្មីនេះ បានចោទជាសំណួរធំមួយអំពីអនាគតនៃកម្លាំងសង្គ្រោះជាតិ និងចលនាប្រជាធិបតេយ្យនៅកម្ពុជា។
សូមលោកអ្នកនាង តាមដានវេទិកាអ្នកស្តាប់ទូទស្សន៍អាស៊ីសេរី ទាំងស្រុងដូចតទៅ។






