យោធាថៃបានបន្តសាងសង់របងព្រំដែនអចិន្ត្រៃយ៍ជាឯកតោភាគីនៅចន្លោះបង្គោលព្រំដែនលេខ ៥៤ ដល់លេខ៥៩ ដែលស្ថិតនៅព្រំដែនខេត្តចន្ទបុរី ជាប់នឹងខេត្តបាត់ដំបង របស់កម្ពុជា។ ប៉ុន្តែការសាងសង់របសព្រំដែនដំណាក់កាលទីពីររបស់យោធាថៃលើកនេះ បានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីទាហានខ្មែរបានចុះល្បាត ដែលធ្វើឱ្យទាហានថៃបញ្ជូនកម្លាំងទ័ពមកកាន់តែច្រើន។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






