ម្ចាស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា (Galaxy Navatra Group Co., Ltd) លោក ឡេង ណាវ៉ាត្រា បានប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាលចាត់ចែងទ្រព្យសម្បត្តិរបស់លោក និងព្រមទទួលទោសតាមច្បាប់ ក្រោយពីគម្រោង ៦ A របស់លោកបានបរាជ័យ និងធ្លាក់ខ្លួនជំពាក់បំណុលគេរាប់លានដុល្លារ។ រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានផ្ទុះឡើង ក្រោយពីលោក ឡេង ណាវ៉ាត្រា បានបង្ហោះសារលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ០៨ កញ្ញា បន្ទាប់ពីទទួលបានលិខិតរបស់ក្រសួងរៀបចំដែនដី ដែលគ្រោងបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ។ ដើមហេតុនៃរឿងនេះ គឺពលរដ្ឋជាច្រើនបានទិញផ្ទះ និងដីឡូតិ៍ពីក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា ប៉ុន្តែក្រុមហ៊ុនមិនបានសាងសង់ផ្ទះឱ្យពួកគាត់ទៅតាមកិច្ចសន្យាទិញ-លក់នោះឡើយ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






