សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកញ្ញា បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងរបស់សកម្មជននយោបាយ លោក ខឿន វីរ៉ាត់ ពីបទ «ញុះញង់» និង «ប្រមាថ» ពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ( Facebook)។ តុលាការគ្រោងប្រកាសសាលក្រមរឿងនេះ នៅថ្ងៃទី០៩ ខែតុលា ខណៈមេធាវីការពារក្តី បានចាត់ទុកថា សារទាំងនោះ គ្រាន់តែជាការបញ្ចេញមតិតាមផ្លូវច្បាប់ និងជាការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។
អ្នកឃ្លាំមើលទទូចឲ្យហ្រ្វង់កូហ្វូនីលើកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃស្នូលនៃកិច្ចប្រជុំ
ការលើកឡើងនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។







