របាយការណ៍ស្រាវជ្រាវថ្មីមួយមានចំណងជើងថា «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» អះអាងថា ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា មិនមែនជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនបរទេសតែឯងនោះទេ ប៉ុន្តែជាបណ្តាញដ៏ស្មុគស្មាញដែលមានទំនាក់ទំនងជាមួយម្ចាស់ដី កាស៊ីណូ ក្រុមហ៊ុនហិរញ្ញវត្ថុ មន្ត្រីមានអំណាច និងឥស្សរជនជិតស្និទ្ធនឹងគ្រួសារកាន់អំណាច។
នៅថ្ងៃចេញផ្សាយរបាយការណ៍នេះដែរ ប្រធានគណៈកម្មាធិការសភាអាមេរិកពីររូប ក៏បានស្នើជាផ្លូវការឱ្យរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតបុគ្គល និងក្រុមហ៊ុនដែលត្រូវបានភ្ជាប់ទៅនឹងមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ ហើយដាក់ទណ្ឌកម្ម ប្រសិនបើរកឃើញថា ពួកគេបំពេញលក្ខខណ្ឌតាមច្បាប់អាមេរិក។
តើរបាយការណ៍ដែលមានចំណងជើងថា «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» បង្ហាញភស្តុតាងអ្វីខ្លះពាក់ព័ន្ធនឹងគ្រួសារត្រកូលហ៊ុន? ហេតុអ្វីជនបរទេស និងអ្នកប្រតិបត្តិការថ្នាក់ទាបត្រូវបានចាប់ខ្លួន ប៉ុន្តែអ្នកមានអំណាចក្នុងស្រុកនៅតែមិនទាន់ប្រឈមការស៊ើបអង្កេតឯករាជ្យ? ហើយតើសំណើថ្មីរបស់សមាជិកសភាអាមេរិកអាចនាំទៅរកការបង្កកទ្រព្យសម្បត្តិ ការកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុ និងការហាមចូលសហរដ្ឋអាមេរិកដែរឬទេ?






