សង្គមស៊ីវិលថា ការវិនិយោគ ក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដែលមិនគោរពគោលការណ៍ធុរកិច្ច និង គោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវ ធ្វើឲ្យកូនបំណុលជិត ១៧ម៉ឺនគ្រួសារលក់ទ្រព្យដោះបំណុលអស់ពីគ្រួសារ និង មានការសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយសារបន្ទុកបំណុលវ័ណ្ឌក ដោះស្រាយមិនរួច។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






