មន្ត្រីបក្សប្រឆាំងទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ និងមន្ត្រីយោធាដែលត្រូវបានចោទប្រកាន់ថា ទទួលបានផលប្រយោជន៍ និងបង្កើតក្រុមហ៊ុនសន្តិសុខ ដើម្បីកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា។ ប្រតិកម្មនេះធ្វើឡើងក្រោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅចុងក្រោយមួយ ដោយរកឃើញថា ក្រុមហ៊ុនសន្តិសុខយ៉ាងហោចណាស់ ៥ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងមន្ត្រីនគរបាលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីយាមកាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ របាយការណ៍ដដែលក៏បានលាតត្រដាងអំពីការធ្វើទារុណកម្ម និងការរំលោភបំពានលើជនរងគ្រោះក្នុងទម្រង់អមនុស្សធម៌ផ្សេងៗនៅក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ។
កម្មករជាង២ពាន់នាក់នៅរោងចក្រផលិតសម្ភារៈកីឡាក្នុងខេត្តតាកែវតវ៉ារឿងកាត់ប្រាក់ធ្វើដំណើរ
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។






