អតីតមេបណ្ដាញ ដែលជាអ្នកបំរើការងារឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City World Co., Ltd.) របស់អ្នកស្រី ឡេង ចាន់ណា និងពលរដ្ឋចាញ់បោកប្រាក់ក្រុមហ៊ុនេះ អះអាងថា ពួកគាត់មានភស្ដុតាងបង្ហាញថា ក្រុមហ៊ុននេះ រកស៊ីដើម្បីចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងមានការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ដែលឈរនៅពីក្រោយខ្នង ដើម្បីង្កើតក្រុមហ៊ុនឆបោកមួយនេះ។
សមាគមន៍ទេសចរណ៍ទទូចឲ្យរដ្ឋាភិបាលបោសសម្អាតការឆបោកអនឡាញ និងដោះស្រាយវិបត្តិនយោបាយ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរបរទេសមកកម្ពុជា បន្តធ្លាក់ចុះជាង ៤០% អំឡុងពេល ៩ខែដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារតែឧក្រិដ្ឋកម្មឆបោកអនឡាញជាចំបង។






