ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ចាប់ផ្តើមបេសកកម្មការទូតផ្លូវការនៅកម្ពុជា ដោយប្តេជ្ញាពង្រឹងទំនាក់ទំនង និងប្រឆាំងបណ្តាញឆបោក

0
54
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) ចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង កាលពីថ្ងៃទី១១ ខែវិច្ឆិកា។ រូបថត៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ( Christopher Anderson )បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១១ ខែវិច្ឆិកានេះ ដែលជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់លោក ក្នុងនាមជាតំណាងផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា។

លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានអញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ។ ស្ថានទូតអាមេរិក គូសបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។

ស្ថានទូតអាមេរិក ឲ្យដឹងដែរថា លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។ 

មុនដំណើរមកដល់របស់លោក  សហរដ្ឋអាមេរិក បានប្រកាសពង្រីកការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមលើបុគ្គល ៤ នាក់ និងក្រុមហ៊ុនចំនួន៤១ផ្សេងទៀតដែលអាមេរិករកឃើញថា មានទំនាក់ទំនងជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប (Prince Group TOC) របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នៅកម្ពុជា។ សហរដ្ឋអាមេរិក ឱ្យដឹងថា បុគ្គល និងក្រុមហ៊ុនរងទណ្ឌកម្មទាំងនេះ បានដើរតួនាទីយ៉ាងសកម្ម ដើម្បីសម្របសម្រួលដល់អំពើជួញដូរមនុស្ស លាងលុយកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញដែលដាក់គោលដៅឆបោកលុយពីពលរដ្ឋអាមេរិកកាំង។ លើសពីនេះ កាលពីខែតុលាកន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តដាក់ចំណាត់ថ្នាក់កម្ពុជាអាក្រក់បំផុត (Tier 3) ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ចំណាត់ថ្នាក់អន់បំផុតនេះគឺដោយសារតែសហរដ្ឋអាមេរិករកឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានប្រឹងប្រែងលុបបំបាត់អំពើជួញដូរមនុស្សតាមស្តង់ដារអប្បបរមា និងមិនបានចាត់ការលើមន្ត្រីជាន់ខ្ពស់ រួមទាំងឧកញ៉ាគ្រាក់ៗដែលឃុបឃិតជាមួយឧក្រិដ្ឋជនជួញដូរមនុស្សទៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនានាក្នុងប្រទេសកម្ពុជា៕ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ