ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី និងមន្ត្រីរបស់លោកមួយចំនួន បានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ លោកបានចូលរួមវេទិកាសាធារណៈជាមួយអ្នកគាំទ្ររបស់លោក។ ក្រៅពីនេះ លោកបានជួបពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន និងអ្នកមុខអ្នកការជប៉ុនផងដែរ ដោយផ្តោតទៅលើកិច្ចអន្តរាគមន៍របស់ជប៉ុនក្នុងការស្តារប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពិធីនេះ លោក ជុន ច័ន្ទបុត្រ ក៏បានចុះទៅយកព័ត៌មាននេះផ្ទាល់ដែរ។ សូមស្តាប់សេចក្តីរាយការណ៍ផ្ទាល់របស់លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
គ្រួសារសិស្សដែលបានស្លាប់ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ចូលស្រះទឹកទាមទាររកយុត្តិធម៌
មកទល់ពេលនេះ ឪពុកម្តាយរបស់សិស្សសាលាប៊ែលធីដែលបានស្លាប់នោះ ពួកគាត់ទាមទាររកយុត្តិធម៌ និងបន្ទោសអ្នកបើកបរធ្វេសប្រហែស ព្រមទាំងរិះគន់សមត្ថកិច្ចពាក់ព័ន្ធថា យឺតយ៉ាវ និងខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះ ហើយថែមទាំងបញ្ឈប់ការរាវរកសិស្សដែលបាត់ខ្លួនក្នុងទឹកទៀតរហូតដល់ម្តាយជនរងគ្រោះសុំអង្វរ ទើបសមត្ថកិច្ច ចុះជួយរាវរកសិស្សក្នុងទឹកម្តងទៀត។






