កូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) អ្នកនាង ម៉ម សុវឌ្ឍិន នៅថ្ងៃទី១០ ខែវិច្ឆិកា បានដាក់ញត្តិនៅស្ថានទូតបារាំង ដើម្បីស្នើឱ្យប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ជួយអន្តរាគមន៍រកដំណោះស្រាយវិវាទការងារ។ ការស្នើសុំនេះ បានធ្វើឡើង ស្របពេលប្រធានាធិបតីបារាំង នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅពាក់កណ្ដាលខែវិច្ឆិកានេះ៕
គ្រួសារសិស្សដែលបានស្លាប់ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ចូលស្រះទឹកទាមទាររកយុត្តិធម៌
មកទល់ពេលនេះ ឪពុកម្តាយរបស់សិស្សសាលាប៊ែលធីដែលបានស្លាប់នោះ ពួកគាត់ទាមទាររកយុត្តិធម៌ និងបន្ទោសអ្នកបើកបរធ្វេសប្រហែស ព្រមទាំងរិះគន់សមត្ថកិច្ចពាក់ព័ន្ធថា យឺតយ៉ាវ និងខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះ ហើយថែមទាំងបញ្ឈប់ការរាវរកសិស្សដែលបាត់ខ្លួនក្នុងទឹកទៀតរហូតដល់ម្តាយជនរងគ្រោះសុំអង្វរ ទើបសមត្ថកិច្ច ចុះជួយរាវរកសិស្សក្នុងទឹកម្តងទៀត។






