មេ FBI មកកម្ពុជា «ដើម្បីប្រាប់លោក ហ៊ុន ម៉ាណែត ឲ្យចាត់ការមេខ្លោងឆបោកអនឡាញ»

    0
    31

    ស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសថា ប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) សហរដ្ឋអាមេរិក លោក កាស ប៉ាទែល (Kash Patel) បានជំរុញឱ្យកម្ពុជា បង្កើនការខិតខំចាប់ខ្លួនក្រុមមេខ្លោងឧក្រិដ្ឋជនឆបោកអនឡាញ។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលប្រធាន FBI ធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត កាលពីថ្ងៃទី២២​​ ខែកក្កដា។ មន្ត្រីរដ្ឋាភិបាលនៅក្រៅប្រទេស លោក គឹម សុខ លើកឡើងថា អាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើត្រកូល «ហ៊ុន» មិនចាត់ការក្រុមឧកញ៉ា និងមន្ត្រីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ