
រោងចក្រ ហាយថេក អឹភែរឺល (ខេមបូឌា) Hi-Tech Apparel (Cambodia) ដែលមានថៅកែជនជាតិថៃ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសអូនាង ក្នុងក្រុងប៉ោយប៉ែត បានប្រកាសបិទទ្វារ ដោយសាររងផលប៉ះពាល់ពីជម្លោះព្រំដែន និងការបិទព្រំដែន។ ការប្រកាសបិទទ្វារនេះ បានធ្វើឲ្យកម្មករជាង ២ពាន់ ៥រយនាក់ បាត់បង់ការងារធ្វើ៕







