ពលរដ្ឋខេត្តក្រចេះអះអាងថា ក្រុមហ៊ុនវៀតណាមគំរាមចាប់តំណាងរបស់ពួកគាត់៥នាក់ទៀតដាក់ពន្ធនាគារ
ពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនវៀតណាមបានគំរាមកំហែង ដោយបញ្ជាឲ្យអាជ្ញាធរចាប់តំណាងរបស់ពួកគាត់ចំនួន៥នាក់ទៀតដាក់ពន្ធនាគារ ដោយសារតែតំណាងទាំងនោះ តែងតែដឹកនាំពលរដ្ឋចេញតវ៉ាពាក់ព័ន្ធបញ្ហាដីធ្លី។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការគំរាមកំហែងនេះ ជាទង្វើខុសច្បាប់។
ពលរដ្ឋរងគ្រោះដីធ្លីនៅក្រចេះគ្រោងតវ៉ានៅភ្នំពេញ បើតុលាការមិនព្រមដោះលែង លោក ភេន ឡៃ
ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះ គ្រោងឡើងទៅភ្នំពេញ ដើម្បីតវ៉ាប្រសិនបើតុលាការមិនព្រមដោះលែងតំណាងរបស់ពួកគាត់ គឺលោក ភេន ឡៃ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទេនោះ។ ការព្រមាននេះ គឺក្រោយពីលោក ភេន ឡៃ ត្រូវបានតុលាការខេត្តក្រចេះសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់។
មន្ត្រីបរិស្ថានចាប់ខ្លួនពលរដ្ឋម្នាក់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះ
ពលរដ្ឋអះអាងថា តំណាងរបស់ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់មន្ត្រីបរិស្ថានខេត្តក្រចេះនោះទេ ដោយចាត់ទុកការចាប់ខ្លួនតំណាងរបស់ពួកគាត់ គឺជាការសងសឹក និងគំរាមកំហែងដល់ពលរដ្ឋដទៃទៀត មិនឲ្យចេញតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
ពលរដ្ឋកំពង់ធំចោទមន្ត្រីបរិស្ថានថា បានលួចព័ទ្ធយកដីពលរដ្ឋជាង១០០គ្រួសារលក់ឲ្យក្រុមឈ្មួញមានលុយ និងមានអំណាច
ពលរដ្ឋរស់នៅខេត្តកំពង់ធំ ចោទមន្ត្រីបរិស្ថានថា បានលួចព័ទ្ធយកដីពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ ជាង១០០គ្រួសារ ដែលមានផ្ទៃដីជាង ៥០០ហិកតារលក់ឲ្យក្រុមឈ្មួញមានលុយ និងមានអំណាច។ ពួកគាត់ថា ករណីនេះមិនមានអាជ្ញាធរពាក់ព័ន្ធស្វែងរកដំណោះស្រាយជូនពលរដ្ឋឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរខេត្តគួរចុះសិក្សាឲ្យច្បាស់លាស់ និងរកដំណោះស្រាយឲ្យបានឆាប់។
ពលរដ្ឋខេត្តកណ្តាល ចេញតវ៉ារកយុត្តិធម៌រឿងរដ្ឋាភិបាលជួលដីឲ្យឧកញ៉ា ឃុន សៀ
ការទាមទារនេះ គឺដោយសារពួកគាត់ ព្រួយបារម្ភពីការបាត់បង់ដីធ្លី បន្ទាប់ពីរដ្ឋាភិបាល បានជួលដីតំបន់កោះនេះឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ។









