ថៃ​បន្ត​ឈ្លានពាន​កម្ពុជា​ ទោះបី​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា

0
ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា ទោះ​នៅក្នុង​អំឡុង​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ ដោយ​អ្នក​ជាតិនិយម និង​ក្រុម​យោធា​ថៃ បាន​តម្រៀប​ទូ​កុងទឺន័រ រាប់​រយ​ម៉ែត្រ​នៅ​តំបន់​ថ្មដា ព័ទ្ធ​យក​ទីតាំង​ជន​ស៊ីវិល​របស់​កម្ពុជា​។ មន្ត្រី​បក្ស​ប្រឆាំង​ថា ករណីនេះ បាន​បង្ហាញ​ពី​ភាព​កម្សោយ និង​ជំហរ​ទន់ជ្រាយ​របស់​មេ​ដឹកនាំ​កម្ពុជា ដែល​បណ្ដោយ​ឱ្យ​ថៃ​ចូល​ឈ្លានពាន​កម្ពុជា ទោះបីជា​ថៃ​ជាប់រវល់​បោះឆ្នោត​យ៉ាងណាក្ដី។

តុលាការ​ចោទ​ប្រកាន់​លោក ស៊ុន ចន្ធី មួយ​បទល្មើស​ទៀត ខណៈ​លោក​ជិត​ដល់​ពេល​ចេញ​ពី​ពន្ធនាគារ

0
សង្គម​ស៊ីវិល ថា នេះ​ជា​ការ​ដាក់បន្ទុក​បន្ថែម​លើ​លោក ស៊ុន ចន្ធី ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​ទៀត ខណៈ​ប្រពន្ធ​លោក ស៊ុន ចន្ធី ហៅ​ការ​បន្ថែម​បទល្មើស​របស់​តុលាការ ថា ជា​ចេតនា​សម្លាប់​ជីវិត​នយោបាយ​របស់​ប្ដី​លោកស្រី។

អ្នក​នយោបាយ​បក្ស​ប្រឆាំង​សង្ស័យ​លើ​បញ្ហា​ប្រឈួន​ព្រះមហាក្សត្រ​ស្របពេល​មាន​ទស្សនកិច្ច​របស់​មេដឹកនាំ​កំពូល​វៀតណាម​និង​ឡាវ

0
អ្នកនយោបាយ​គណបក្ស​ប្រឆាំង​និង​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​ហាក់​មាន​មន្ទិល​ចំពោះ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ និង​សង្ស័យ​ថា អវត្តមាន​របស់​ព្រះអង្គ​អាច​ជា​ការរៀបចំ​របស់​លោក ហ៊ុន សែន ដើម្បី​បាន​ដើរ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ជំនួស​ស្តេច​ផែនដី។

អ្នកឃ្លាំមើល​រិះគន់​ការតែងតាំង​កូនប្រសា​របស់ លោក អូន ព័ន្ធមុនីរ័ត្ន នឹង​មាន​អំពើពុករលួយ និង​បក្ខពួក​និយម

0
ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី លោក ហ៊ុន ម៉ាណែត ស្នើ​ព្រះមហាក្សត្រ​តែងតាំង​កូនប្រសា​របស់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាទី​ប្រឹក្សា​អម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

កងទ័ព​ខ្មែរ​អះអាង​ថា ស្ថាប័ន​ការពារ​ជាតិ​ចាក់ស្រេះ​ដោយ​អំពើពុករលួយ​ធ្ងន់ធ្ងរ

0
កងទ័ព​ខ្មែរ​មួយចំនួន ដែល​កំពុង​ឈរជើង​នៅ​តាម​តំបន់​ព្រំដែន អះអាង​ថា នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ​របស់​​កម្ពុជា មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​បែប​យ៉ាង រាប់​តាំងពី​ការបង្កើត​ឈ្មោះ​ទាហាន​ខ្មោច ការ​លក់​ឈ្មោះ​ទាហាន ការ​កិបកេង​សម្ភារៈ និង​ហិរញ្ញវត្ថុ សម្រាប់​ផ្គត់ផ្គង់​កងទ័ព និង​ការបែងចែក​បក្ខពួក​ជាដើម។

អ្នកជំនាញ​ថា ទស្សនកិច្ច​មេដឹកនាំ​វៀតណាម​ជា​ឱកាស​លោក ហ៊ុន សែន ប៉ះប៉ូវ​នូវ «​កំហុស​យុទ្ធសាស្ត្រ»ក្នុង​ជម្លោះ​ជាមួយ​ថៃ

0
ពួកគាត់​ថា វត្តមាន​មេដឹកនាំ​វៀតណាម​នេះ ពុំ​ផ្ដល់​ផល​ចំណេញ​អ្វី ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅវិញ កម្ពុជា​នឹង​ត្រូវ បាត់បង់​ទឹកដី​បន្ថែម​ទៀត ប្រសិនបើ កម្ពុជា​ពឹងពាក់​វៀតណាម ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ផ្សេងៗ។

បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ប្រសើរ​ជាង​អង្គុយ​ថ្លែង​សារ​​រឿង​គេ​ឈ្លានពាន

0
អ្នក​នយោបាយ​ប្រឆាំង ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ច្បាប់​ប្ដឹង​យោធា​និង​រដ្ឋាភិបាល​ថៃ ទៅ​តុលាការអន្តរជាតិ បើ​មិន​ដូច្នោះ​ទេ គឺ​មិន​ខុសពី​ការ​ថ្លែង​សារ​នយោបាយ​កំដរ​បរទេស​ឈ្លានពាន​ឡើយ​។ ពួកគេ​ថា​ការ​ថ្លែង​សារ​ដដែលៗ​របស់​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​បញ្ឈប់​ថៃ​ពី​ការ​ព័ទ្ធ​យក​ទឹកដី​ខ្មែរ​នោះ​ទេ ហើយ​រឹតតែ​ធ្វើ​ឱ្យ​យោធា​ថៃ​គឃ្លើន​ប្រមាថមើលងាយ​ខ្មែរ​បន្ត​ទៀត។

បក្ស​កម្លាំង​ជាតិ​ស្នើ​ព្រះមហាក្សត្រ​ជំរុញ​ទៅ​រដ្ឋាភិបាល​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​​ជាមួយ​ថៃ និង​ដោះលែង​អ្នក​ទោស​មនសិការ

0
គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​រៀបរាប់​ពី​ទុក្ខវេទនា​ប្រជាជន​រាប់ពាន់​នាក់​កំពុង​រស់នៅ​គ្មាន​ជម្រក ការ​សម្លាប់​ជន​ស៊ីវិល និង​អំពើ​ឃោរឃៅ​របស់​យោធា​ថៃ ដែល​ប្រព្រឹត្ត​លើ​ប្រជាជន​កម្ពុជា​នៅក្នុង​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​កម្ពុជា​នៅ​តាម​ព្រំដែន​នា​ពេល​កន្លង​មក។

កម្ពុជា​លែង​ជាប់​បំរាម​ទិញ​អាវុធ​ពី​អាមេរិក ប៉ុន្តែ​លក្ខខណ្ឌ​បញ្ជា​ទិញ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តឹងរ៉ឹង

0
ទោះជា​បែបនេះ​ក្ដី អាមេរិក​នៅតែ​បន្ត​ដាក់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តឹងរ៉ឹង និង​ការអនុញ្ញាត​យ៉ាង​រឹតត្បិត​ក្នុង​ការ​នាំចេញ​ទំនិញ​អាវុធ និង​បច្ចេកវិទ្យា​ណាមួយ​ដែល​ត្រូវ​ប្រើប្រាស់​ដោយ​កម្លាំងយោធា ចារកម្ម​យោធា និង​អង្គភាព​យោធា​របស់​កម្ពុជា។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​យល់ថា ការ​ដាក់​លក្ខខណ្ឌ​បែបនេះ​គឺ​ដោយសារតែ​អាមេរិក​នៅតែ​គ្មាន​ទំនុកចិត្ត​ពេញលេញ​លើ​រដ្ឋាភិបាល​កម្ពុជា។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​សង្ឃឹម​ថា នឹង​មាន​ការ​ឆ្លើយតប​ពី​មេដឹកនាំ​វៀតណាម​បន្ទាប់​ពី​ដាក់​ញត្តិ

1
ក្រុម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រង់ចាំ​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​វៀតណាម​បន្ទាប់ពី​ដាក់​ញត្តិ​តាមរយៈ​ស្ថានទូត​វៀតណាម​នៅ​ក្រុងភ្នំពេញ នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឺម (To Lam) នៅ​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ។

តុលាការ​តម្កល់​សាលក្រម​ចំនួន​ពីរ​ផ្ដន្ទាទោស​អតីត​ពលករ​កញ្ញា នួន តឿន ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៤​ឆ្នាំ រឿង​រិះគន់​រដ្ឋាភិបាល

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​ចំនួន​ពីរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​លើ​កញ្ញា នួន តឿន ទុកជា​បាន​ការ​ដដែល​។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ការ​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​នេះ ថា នឹង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ។