តុលាការចោទប្រកាន់សមាជិកគណបក្សកម្លាំងជាតិលោក ចក់ សារ៉ាយ ពីបទរួមគំនិតក្បត់
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង កត់សម្គាល់ថា សកម្មភាពរបស់លោក ចក់ សារ៉ាយ កន្លងមកលោកមើលមិនឃើញថា ជារូបភាពបទល្មើសរហូតចោទប្រកាន់ធ្ងន់ធ្ងរបែបនេះនោះទេ។
អ្នកឃ្លាំមើលថា ពលរដ្ឋមិនអាចរស់ក្នុងសន្តិភាពទេ បើរដ្ឋាភិបាលបន្តរំលោភសិទ្ធិមនុស្ស និងបង្កើតអយុត្តិធម៌សង្គម
ការលើកឡើងនេះ គឺស្របពេលមេដឹកនាំកម្ពុជារូបនេះ បង្ហោះសារលិខិតសាទរ និងគោរពដឹងគុណចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» លើកទី២០។
គ្រួសារទាមទារឲ្យបង្ហាញមូលហេតុច្បាស់លាស់ ករណីចាប់ខ្លួនសមាជិកកម្លាំងជាតិលោក ចក់ សារ៉ាយ
សង្គមស៊ីវិលថា ក្រោយឃាត់ខ្លួនបុគ្គលណាមួយ លើសពី២៤ម៉ោង អាជ្ញាធរត្រូវជូនដំណឹងទៅក្រុមគ្រួសារឬសាច់ញាតិអ្នកត្រូវបានឃាត់ខ្លួន។
សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន
សង្គមស៊ីវិលលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់សមាជិកគណបក្សប្រឆាំង។
មេបក្សភ្លើងទៀនលោក ទាវ វណ្ណុល បន្តចាញ់ក្ដីរដ្ឋាភិបាលនៅសាលាឧទ្ធរណ៍
មេបក្សភ្លើងទៀនលោក ទាវ វណ្ណុល បានដឹងតាំងពីមិនទាន់ចូលស្ដាប់ក្នុងសវនាការថា តុលាការជាន់ខ្ពស់នេះមិនអាចផ្ដល់យុត្តិធម៌ជូនលោកបានឡើយ ប៉ុន្តែក៏អំពាវនាវឱ្យពលរដ្ឋបន្តស្មារតីតស៊ូ ដើម្បីកែប្រែកម្ពុជាក្លាយឱ្យជាប្រទេសប្រជាធិបតេយ្យពេញលេញ និងមានតុលាការឯករាជ្យ។
អ្នកវិភាគថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីអាចបើកឱកាសថ្មី ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញត្រូវបង្ហាញលទ្ធផលជាក់ស្តែង
ការអះអាងនេះបន្ទាប់ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។
សាលាឧទ្ធរណ៍ត្បូងឃ្មុំកាត់ក្ដីសំណុំរឿងសមាជិកបក្សកម្លាំងជាតិពីបទញុះញង់និងប្រមាថព្រះមហាក្សត្រ
សាលាដំបូងខេត្តកំពង់ចាម បានផ្ដន្ទាទោសសមាជិកគណបក្សកម្លាំងជាតិរូបនេះ ឱ្យជាប់ពន្ធនាគារ ១៨ ខែ ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ» និង បទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកឃ្លាំមើលរិះគន់ថា មេដឹកនាំកម្ពុជាស្វាគមន៍មេដឹកនាំភូមាព្រោះពួកគេជាមេដឹកនាំផ្ដាច់ការដូចគ្នា
ការអះអាងនេះធ្វើឡើង ខណៈលោក មីន អុងឡាំង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា។
ក្រុមការងារអន្តរកាលនៃគណបក្សសង្គ្រោះជាតិ ប្រកាសបញ្ចប់ការទទួលស្គាល់លោក កឹម សុខា ជាប្រធានបក្ស
ការប្រកាសបញ្ចប់ការទទួលស្គាល់លោក កឹម សុខា ជាប្រធានបក្សសង្គ្រោះជាតិនេះ គឺក្រោយពីរយ:ពេល៧ថ្ងៃនៃឱសានវាទដែលបានកំណត់ក្នុងញត្តិស្នើសុំឲ្យលោក កឹម សុខា លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិបានកន្លងផុតទៅដោយគ្មានការឆ្លើយតបពីលោក កឹម សុខា នោះឡើយ។
តុលាការសួរដេញដោលលោក ខឿន វីរ៉ាត់ រឿងសារលើបណ្ដាញសង្គម
មេធាវីការពារក្តី និងក្រុមគ្រួសាររបស់លោក ខឿន វីរ៉ាត់ បានចាត់ទុកថា សារទាំងនោះគ្រាន់តែជាការបញ្ចេញមតិតាមផ្លូវច្បាប់ និងជាការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។

















