ពលរដ្ឋ​កម្ពុជា​រងរបួស៣​នាក់​ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ​នៅ​ខេត្ត​ឧត្ដរមានជ័យ

0
ពលរដ្ឋ​កម្ពុជា​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ គិត​ត្រឹម​ម៉ោង​ ១១ព្រឹក​ថ្ងៃ​ទី៨ ធ្នូ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​សាលា​ខេត្ត​ឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។

យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ ដោយ​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវព្រៃផ្សៃ​មក​លើ​ភូមិដ្ឋាន​ជន​ស៊ីវិល​រស់នៅ នា​រសៀល​ថ្ងៃទី​៨ ធ្នូ។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា។

នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​បិទផ្លូវ​ចរចា​ជាមួយ​កម្ពុជា

0
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​ប្រកាស​បិទផ្លូវ​ចរចា​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ទី៨ ធ្នូ នេះ ខណៈ​កងទ័ព​ថៃ កំពុង​បន្ត​បើក​ការ​វាយប្រហារ​លើ​កម្ពុជា។

កងទ័ព​ថៃ​បាន​បាញ់​មកលើ​កងទ័ព​កម្ពុជា​២​លើក ចាប់ពី​ម៉ោង២​រសៀល​រហូតដល់​ម៉ោង​ជិត៩​យប់

0
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានប្រកាសថា នៅ​ថ្ងៃទី​០៧ ខែធ្នូ កងទ័ព​ថៃ​បាន​ប្រើ​កាំភ្លើង​ដៃ​និង​កាំភ្លើងត្បាល់ បាញ់ប្រហារ​មកលើ​ទីតាំង​កងទ័ព​កម្ពុជា​ចំនួន​២​លើក គឺ​អំឡុង​ម៉ោង​២​រសៀល​ម្ដង និង​អំឡុង​ម៉ោង​៨​យប់​ម្ដង នៅ​តំបន់​ព្រលាន​ថ្ម និង​ភូមិសាស្ដ្រ​អូរ​ផ្កា​ស្នេហ៍ នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ពលរដ្ឋ​ជិត​២០​គ្រួសារ​នៅ​ភូមិ​ព្រៃចាន់ តស៊ូ​រស់នៅ​ក្នុង​តង់​កៅស៊ូ ក្រោយ​ពី​ទាហាន​ថៃ​បាន​រំលោភ​យក​ដី​ផ្ទះ

0
ពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ព្រៃចាន់ ដែល​រងគ្រោះ​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ក្រោយ​ពី​ទាហាន​ថៃ បាន​រាយ​បន្លា​លួស រំលោភបំពាន​យក​ដី​ផ្ទះ​អស់​ជាច្រើន​ខែ​នោះ ពេលនេះ​ពួកគាត់​ត្អូញត្អែរ ពី​ជីវភាព​លំបាក និង​គ្មាន​ស្បៀង​សម្រាប់ បរិភោគ​គ្រប់គ្រាន់ ខណៈ​ពួកគាត់​នៅ​មិនទាន់​ត្រឡប់ ទៅ​រស់នៅ​លើ​ដី ពួកគាត់​វិញ​បាន​ឡើយ។

អ្នកឃ្លាំមើល​ថា ធនាគារជាតិ និង​ក្រុមហ៊ុន​លោក ហ៊ុន តូ ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ប្រាក់​អតិថិជន

0
អ្នកឃ្លាំមើល​ក៏បាន​ចោទប្រកាន់​ធនាគារជាតិ​នៃ​កម្ពុជា​ថា គឺជា​អ្នក​កាង​ការពារ​ឱ្យ​ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ ដែរ ដោយសារតែ​គ្មាន​ចំណាត់​ស៊ើបអង្កេត និង​បង្ក្រាប​អ្នក​ពាក់ព័ន្ធ​ក្រោយ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ។

គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​សមាជ​របស់​ខ្លួន

0
ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​កម្លាំង​ជាតិ អះអាង​ថា ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ មិន​ត្រឹមត្រូវ​តាមច្បាប់​គណបក្ស​នយោបាយ និង​រដ្ឋធម្មនុញ្ញ។ សង្គម​ស៊ីវិល​ថា គណបក្ស​កាន់អំណាច​មាន​ចេតនា​រាំង​ខ្ទប់​ការ ប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ ព្រោះ​នៅ​ខ្លាច​ស្រមោល​គណបក្ស​សង្គ្រោះជាតិ។

អាជ្ញាធរ​ថៃ​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ជំនិត​លោក ហ៊ុន សែន ក្នុង​ករណី​ឆបោក​តាម​អ៊ីនធឺណិត

0
អាជ្ញាធរ​ថៃ​បាន​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជាង ៣​រយ​លាន​ដុល្លារ ពី​មនុស្ស​ជំនិត​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ពួកគេ​គឺជា​កំពូល​ឧកញ៉ា​នៅ​កម្ពុជា រួមមាន​លោក ចេន ហ្សី (Chen Zhi) ដែល​ជា​បងធំ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រើ​វិធានការ​ច្បាប់​អន្តរជាតិ​ដាក់​សម្ពាធ​ឲ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់

0
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កសាង​សំណុំ​រឿង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ភាគី​ថៃ ឲ្យ​ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់ ដែល​ថៃ​បាន​ចាប់ខ្លួន​នៅ​លើ​ទឹកដី​ខ្មែរ ធ្វើជា​ឈ្លើយសឹក។

អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ អ្នកស្រី ប៉ែន មុំ

0
ជនភៀសខ្លួន​ផ្នែក​នយោបាយ​ម្នាក់ ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ប៉ែន មុំ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។ តំណាង​ជនភៀសខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ អំពាវនាវ​ឲ្យ​អង្គការសិទ្ធិមនុស្ស​ជួយ​តាមដាន និង​អន្តរាគមន៍ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​លោកស្រី ប៉ែន មុំ ត្រឡប់​ទៅ​កម្ពុជា​វិញ។

សាកសព​ជនជាតិ​បង់ក្លាដេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ក្រោយ​រង​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា

0
កាសែត​ប្រទេស​បង់ក្លាដេស​រាយការណ៍​ថា នៅ​មុន​ពេល​យុវជន​រូប​នេះ​បាន​ស្លាប់ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ប្រទេស​បង់ក្លាដេស​អស់​ប្រមាណ​ជាង ៧ពាន់​ដុល្លារ​អាមេរិក។