ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​ដោយ​ការ​បាញ់​ពី​យោធា​ថៃ​នៅ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ

0
ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត​​ហើយ​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​ពី​យោធា​ថៃ ចូល​ទឹកដី​ខ្មែរ​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

កម្ពុជា​​បន្ត​ពិធី​សម្ពោធ​ច្រកព្រំដែន​ជាមួយ​វៀតណាម ទោះ​ថៃ​បាញ់ប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់​នៅ​ព្រំដែន

0
ជាមួយគ្នា​នោះ ក្នុង​សុន្ទរកថា​ជិត​២០​នាទី នៅ​ចំពោះមុខ​មេដឹកនាំ វៀតណាម​មន្ត្រីរាជការ និង​គណៈប្រតិភូ សិស្សានុសិស្ស​រាប់រយ​នាក់​នោះ គេ​ពុំ​ឮ​លោក ហ៊ុន ម៉ាណែត និយាយ​អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ នោះទេ បើទោះជា​ពេលនេះ ទាហាន​ថៃ​បាន​បើក​ការបាញ់ប្រហារ​មកលើ​កម្ពុជា​ជាថ្មី​ក្ដី។

ក្រសួង​ព័ត៌មាន​ស្នើ​កុំឱ្យ​ផ្សព្វផ្សាយ​ការ​ចល័ត​ទ័ព ខណៈ​យោធា​ថៃ​កំពុង​វាយប្រហារ​ខ្លាំង​តាម​ព្រំដែន

0
នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ ក្រសួង​ព័ត៌មាន​ស្នើ​សាជាថ្មី កុំឱ្យ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ពី​ទីតាំង​ឈរជើង ការ​ចល័ត​ទ័ព លេណដ្ឋាន​កងទ័ព ការប្រើប្រាស់​គ្រឿង​សព្វាវុធ យុទ្ធោបករណ៍ និង​ការសម្ងាត់​របស់​កងទ័ព ខណៈដែល​យោធា​ថៃ​កំពុង​វាយប្រហារ​ខ្លាំងក្លា​នៅតាម​បណ្ដោយ​ព្រំដែន​។​

សារព័ត៌មាន​ថៃ​រាយការណ៍​ថា កងទ័ពអាកាស​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​លើ​ទីតាំង​កងទ័ព​កម្ពុជា

0
សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​ថា កងទ័ព​ជើង​អាកាស​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង វាយប្រហារ​ទីតាំង​កងទ័ព​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​នេះ។

ក្រសួង​អប់រំ​ផ្អាក​ការបង្រៀន​បណ្ដោះអាសន្ន​នៅតាម​សាលារៀន​មួយចំនួន​ជាប់​ព្រំដែន​ថៃ

0
ក្រសួង​អប់រំ​ប្រកាស​ផ្អាក​ដំណើរ​ការបង្រៀន​បណ្ដោះអាសន្ន​នៅតាម​សាលារៀន​មួយចំនួន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ​។ ក្រសួង​អប់រំ​បញ្ជាក់ថា ការផ្អាក​ដំណើរការ​ភ្លាមៗ​នេះ ដោយ​យោធា​ថៃ​បាន​បាញ់ប្រហារ​មកលើ​កងក​ម្លាំ​ង​កម្ពុជា​។​

លោក ហ៊ុន សែន ប្រាប់​មេ​បញ្ជាការ​ឱ្យ​ប្រាប់​ទាហាន​ពី​បន្ទាត់​ក្រហម​ដែល​ត្រូវ​វាយ​បក​ទៅ​ថៃ

0
បទបញ្ជា​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៨ ធ្នូ នេះ បន្ទាប់​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​លើ​កម្ពុជា​ដោយ​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់ និង​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់។

សារព័ត៌មាន​អន្តរជាតិ​ធំៗ​រាយការណ៍​ថា ថៃ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា

0
សារព័ត៌មាន​អន្តរជាតិ​ធំៗ​រាយការណ៍​ថា ថៃ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា ខណៈ​យោធា​ថៃ​ចោទ​កម្ពុជា​វាយ​ប្រហារ​លើ​ខ្លួន​មុន និង​សម្លាប់​ទាហាន​ថៃ ១នាក់ និង​រងរបួស​២នាក់។ ប៉ុន្តែ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​ថា កម្ពុជា​រក្សា​ភាព​អត់ធ្មត់។

ពលរដ្ឋ​ខ្មែរ​ស្លាប់​៤​នាក់ និង​របួស​៩​នាក់​ដោយសារ​ការ​បាញ់​ប្រហារ​របស់​ថៃ

0
ពលរដ្ឋ​ខ្មែរ​ចំនួន​៤​ស្លាប់ និង​៩​នាក់​ទៀត​រងរបួស​ដោយ​សារ​ការ​បាញ់ប្រហារ​ឈ្លានពាន​របស់​ទាហាន​ថៃ​មក​លើ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ខណ:ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​រាប់ម៉ឺន​នាក់​ទៀត កំពុង​រត់​ភៀសខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព។

ពលរដ្ឋ​កម្ពុជា​រងរបួស៣​នាក់​ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ​នៅ​ខេត្ត​ឧត្ដរមានជ័យ

0
ពលរដ្ឋ​កម្ពុជា​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ គិត​ត្រឹម​ម៉ោង​ ១១ព្រឹក​ថ្ងៃ​ទី៨ ធ្នូ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​សាលា​ខេត្ត​ឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។

យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ ដោយ​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវព្រៃផ្សៃ​មក​លើ​ភូមិដ្ឋាន​ជន​ស៊ីវិល​រស់នៅ នា​រសៀល​ថ្ងៃទី​៨ ធ្នូ។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា។

កម្ពុជា​បង្កក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ ជិត ១ពាន់​លាន​ដុល្លារ និង​តាម​ចាប់​ខ្លួន​ជនសង្ស័យ ៣២នាក់

0
អ្នក​ឃ្លាំមើល​យល់​ថា ការ​ប្រកាស​តួលេខ​ទាំង​នេះ​មិន​ទាន់​អាច​បង្កើត​ទំនុក​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​បាន​នៅ​ឡើយ​ទេ ដរាប​ណា​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​មិន​មាន​ការ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ជំនាញ​ចូលរួម​ពិនិត្យ​ភស្តុតាង​ដោយ​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​អាជ្ញាធរ។