លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​រស់នៅ​កម្ពុជា

0
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​ដែល​រស់នៅ​កម្ពុជា បើ​ទោះបីជា​យោធា​ថៃ​វាយប្រហារ​ឈ្លានពាន និង​ទម្លាក់​គ្រាប់បែក​មិន​រើស​គោលដៅ​លើ​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​ក្តី។

លោក អានុទីន ប្រតិកម្ម​​នឹង​លោក ត្រាំ ថា ករណី​ទាហាន​ថៃ​ជាន់​មីន​ពុំ​មែន​ចៃដន្យ ហើយ​ថា ថៃ​នឹង​បន្ត​វាយ​កម្ពុជា

0
នាយករដ្ឋមន្ត្រី​ថៃ​ថៃ​ចាំ​ផ្ទះ លោក អានុទីន ថា ករណី​ទាហាន​ថៃ​ជាន់មីន​របួស​កាល​ពី​ពេល​កន្លង​ទៅ មិនមែន​ជា​គ្រោះថ្នាក់​ចៃដន្យ ដូច​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​នោះ​ទេ។

លោក ត្រាំ ថា មេដឹកនាំ​កម្ពុជា​-​ថៃ​យល់ព្រម​បទ​ឈប់​បាញ់​នៅ​ព្រឹក​នេះ ប៉ុន្តែ​កងទ័ព​ថៃ​នៅ​បន្ត​ទម្លាក់​គ្រាប់​យ៉ាង​សន្ធឹក​នៅ​ពោធិ៍សាត់

0
លោក ត្រាំ ថា មេដឹកនាំ​កម្ពុជា​-​ថៃ​យល់ព្រម​បទ​ឈប់​បាញ់​នៅ​ព្រឹក​នេះ ប៉ុន្តែ​កងទ័ព​ថៃ​នៅ​បន្ត​ទម្លាក់​គ្រាប់​យ៉ាង​សន្ធឹក​នៅ​ពោធិ៍សាត់ និងបំផ្លាញ​ស្ពាន​របស់​កម្ពុជា។

លោក ហ៊ុន ម៉ាណែត ស្នើ​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី​ពិនិត្យ​ផ្កាយរណប​ដើម្បី​ដឹង​អ្នកណា​វាយ​ប្រហារ​មុន

0
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្នើ​កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​អាមេរិក និង​​ម៉ាឡេស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន ដូចជា​រូបភាព​ផ្កាយរណប​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន។

កម្ពុជា​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ថ្កោលទោស​ថៃ ដែល​ឈ្លានពាន​​កម្ពុជា​ដោយ​កម្លាំង​យោធា

0
តំណាង​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ស្នើ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​បញ្ឈប់​ទង្វើ​គឃ្លើន​របស់​ថៃ បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​ហើយ ជាមួយគ្នា​នោះ កម្ពុជា​ក៏​ត្រៀម​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​ដែរ​។

លោក អានុទីន ថា ការ​រំលាយ​សភា​​ពុំ​ប៉ះពាល់​ដល់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ថៃ-កម្ពុជា​ទេ

0
ថ្លែង​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ការ​រំលាយ​សភា នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា ដែល​កំពុង​ប្រយុទ្ធគ្នា​នៅ​តាម​ព្រំដែន​ថៃ-កម្ពុជា នោះ​ទេ។ទោះ​ជា​យ៉ាងណា ក្រោយ​ប្រាប់​អ្នក​កាសែត​រួច លោក អានុទីន បាន​កាន់​កាហ្វេ​មួយកែវ ដើរ​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋាភិបាល ដើម្បី​បើក​ការ​ប្រជុំ​ជាមួយ​គណៈរដ្ឋមន្រ្តី ដោយ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​រំលាយសភា ដែល​អ្នក​កាសែត​បាន​សួរ​នោះ​ឡើយ៕

យោធា​ថៃ​បន្ត​វាយប្រហារ​ចូល​ទី​កដី​ខ្មែរ​នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ

0
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ ថា យោធា​ថៃ​បន្ត​វាយប្រហារ​ចូល​ដី​ខ្មែរ ស្ទើរតែ​គ្រប់​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន។

អ្នកឃ្លាំមើល​ថា នៅ​ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ កម្ពុជា​គួរតែ​តតាំង​ដោយ​កម្លាំង​យោធា និង​យុទ្ធសាស្ត្រ​ការទូត

0
ពួកគាត់​យល់​ថា នៅក្នុង​បរិបទ​នេះ កម្ពុជា​គួរតែ​វាយបក ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ខាង​ផ្នែក​យោធា និង​ម្ខាង​ទៀត កម្ពុជា​ត្រូវ​រក​វិធី​បង្ហាញ​ព័ត៌មាន​ឱ្យ​ពិភពលោក​ដឹង​ថា ថៃ​ដែល​ជា​ប្រទេស​មាន​កម្លាំង​យោធា​ធំ បាន​ឈ្លានពាន​កម្ពុជា ដែល​ជា​ប្រទេស​ទន់ខ្សោយ។

អ្នកវិភាគ៖ «ការ​រំលាយ​សភា​របស់​ថៃ នឹង​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​កាន់តែ​ក្ដៅ​គគុក»

0
អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី បាន​លើកឡើង​ថា តាម​រដ្ឋធម្មនុញ្ញ ប្រទេស​ថៃ​នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​មិន​ឱ្យ​លើស​រយៈពេល​ពី​៤៥-៦០​ថ្ងៃ បន្ទាប់ពី​ព្រះមហាក្សត្រ​ថៃ​បានសម្រេច​នៅ​យប់​ថ្ងៃទី​១១ ខែធ្នូ​នេះ ឱ្យ​រំលាយ​សភា តាម​ការ​ស្នើសុំ​ភ្លាមៗ​របស់​លោក​នាយករដ្ឋមន្ត្រី​លោក អានុទីន

សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ដើម្បី​សាមគ្គី​ជាតិ

0
បើ​ទោះជា​កងទ័ព​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ​កម្ពុជា នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ ដោយ​គ្មាន​ការលើកលែង។

អ្នកឃ្លាំមើល​ថា បារាំង​អាច​សម្របសម្រួល​ជម្លោះព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​ត្រូវការ​ឆន្ទៈ​​ទាំង​២​ភាគី

0
ការអះអាងនេះបន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានអះអាងថា បារាំងបានប្រកាសជំហររបស់ខ្លួនជាសាធារណៈ គឺគាំទ្រ​ការ​ដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី​របស់​កម្ពុជា។