ក្រសួង​វប្បធម៌​ស្នើ​យូណេស្កូ​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​សង្គ្រាម​ខ្មែរ-ថៃ

0
អ្នកឃ្លាំមើល​យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្រមូល​ភស្តុតាង​រឿង​ថៃ រំលោភបំពាន​ទឹកដី​ខ្មែរ និង​បាន​បំផ្លាញ​ប្រាសាទព្រះវិហារ​ដើម្បី​ដាក់​បណ្តឹង​ទាមទារ​ឲ្យ​ប្រទេស​ថៃ​សង​ការខូចខាត​ទាំងនោះ។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ចោទ​ថៃ​ថា កុហក​​អាមេរិក​រឿង​ដោះលែង​ទាហាន​ខ្មែរ​១៨​រូប

0
លោក ខេស៊ី បារណេត (Casey Barnett) ចោទ​រដ្ឋាភិបាល​ថៃ​ចំៗ​ថា កំពុង​រំលោភ​អនុសញ្ញា​ហ្សឺណែវ ករណី​បន្ត​ឃុំឃាំង​ទាហាន​ខ្មែរ ១៨​នាក់ ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន។

សាលាឧទ្ធរណ៍​គ្រោង​ជម្រះក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី ១៨ ធ្នូ ខាងមុខ

0
សាលាឧទ្ធរណ៍​ភ្នំពេញ​គ្រោង​នឹង​បន្ត​សវនាការ​ជំនុំជម្រះ​ក្តី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខនេះ បន្ទាប់ពី​សារ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ផ្អឹប​ទុក​សំណុំ​រឿង​នេះ មិន​ដំណើរការ ដោយ​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​គ្មាន​ជំហរ​យក​រឿង​ទាហាន​ថៃ​បាញ់​សម្លាប់​​ពល​រដ្ឋ​ខ្មែរ​ប្ដឹង​តុលាការ​អន្តរជាតិ

0
ការ​លើកឡើង​នេះ ក្រោយពី​ក្រសួង​ការបរទេស​បាន​ធ្វើ​បទ​បង្ហាញ​ប្រាប់​អង្គទូត​អន្តរជាតិ ជុំវិញ​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ និង​បញ្ហា​ភាគី​ថៃ​ចោទ​កម្ពុជា​រឿង​ដាក់​មីន​ថ្មី ហើយ ជាមួយគ្នា​នោះ ក្រសួង​ពុំបាន​បង្ហាញ​ថា នឹង​ប្ដឹង​ថៃ​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ​ឡើយ។

ពលរដ្ឋ​​បារម្ភ​រឿង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ថៃ ខណៈ​រដ្ឋាភិបាល​បិទ​ព័ត៌មាន

0
ពួកគាត់​បារម្ភ​ថា ការបោះបង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​ហាក់​លាក់លៀម​មិន​ឱ្យ​ពលរដ្ឋ​បានដឹង និង​បញ្ចេញមតិ ដោយ​ពួកគាត់​សង្ស័យ អាច​មក​ពី​កម្ពុជា​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ភាគី​ថៃ ខណៈ​មួយ​ចំនួន​ទៀត បារម្ភ​ថា ការ​បោះបង្គោល​ព្រំដែន​នេះ អាច​ជា​ការ​ធ្វើ​សម្បទាន​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា ដើម្បី​ដូរ​យក​សន្តិភាព។

«កម្ពុជា​ត្រូវ​ប្រកាន់​​គោល​នយោបាយ​អព្យាក្រឹត្យ​នៃ​ទំនាក់ទំនង​ការទូត​អន្តរជាតិ​រវាង​ប្រទេស​ទាំងអស់»

0
ក្រុម​អ្នកឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ការ​អះអាង​សាជាថ្មី​ថា របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​នូវ​គោលនយោបាយ​ចិន​មួយ ជុំវិញ​បញ្ហា​តៃវ៉ាន់ មិនមែន​ជា​ការសម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ​នោះ​ទេ ពីព្រោះ​កម្ពុជា​ត្រូវ​ប្រកាន់​យក​គោល​នយោបាយ​អព្យាក្រឹត្យ រវាង​ប្រទេស​ទាំងអស់ ក្នុង​ការ​ទំនាក់ទំនង​ការទូត​អន្តរជាតិ

លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​នឹង​លោក អ៊ុំ សំអាន រឿង​ចោទ​ថា ការ​បោះបង្គោល​ព្រំដែន​ថ្មី​ធ្វើ​ឲ្យ​បាត់​ដី​ទៅ​ថៃ

0
លោក ហ៊ុន ម៉ា​ណែ​ត បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ដោយ​ចោទថា ការ​លើកឡើង របស់​លោក អ៊ុំ សំអាន នេះ គឺជា​រឿង​មិន​ពិត និង​ជា​ការ​កេង​ចំណេញ​នយោបាយ​។​

លោក ហ៊ុន ម៉ានី រៀបការ​ភរិយា​ថ្មី ខណៈ​គ្មាន​​វិធានការ​ផ្លូវច្បាប់​​រឿង​អាស្រូវ​ទារុណកម្ម​ផ្លូវភេទ​របស់​លោក

0
កូនប្រុស​ពៅ​របស់​ប្រធាន​គណបក្សកាន់អំណាច លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​មាន​រឿងអាស្រូវ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ដែល​ពុំ​មាន​សមត្ថកិច្ច​ណាហ៊ាន​ចាត់វិធានការ​ផ្លូវច្បាប់​នោះ បាន​រៀបការ​ភរិយា​ថ្មី​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា

អ្នកជំនាញ​ព្រំដែន​ចោទ លោក ហ៊ុន ម៉ាណែត ថា បំភ្លៃ​ការ​ពិត​ក្នុង​ការ​បកស្រាយ​ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ថៃ

0
អ្នកជំនាញ​ផ្នែក​ព្រំដែន​ចោទ​លោក ហ៊ុន ម៉ាណែត ថា បាន​បកស្រាយ ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន នៅ​តំបន់​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាមួយ​ថៃ​ថា កំពុងតែ បំភ្លៃ​ការពិត ដល់​សាធារណជន ខណៈ​ការ​បោះបង្គោល​ព្រំដែន​នេះ ធ្វើឡើង​ពុំ​ស្របតាម​សន្ធិសញ្ញា​បារាំង​-​សៀម នោះ​ទេ ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ និង​ជោគជ័យ ដែល​ទាហាន​ថៃ​ព័ទ្ធ​យក ពលរដ្ឋ​មិន​ទាន់​អាច​ចូល​រស់នៅ​បាន​ឡើយ

0
ចំណែក​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ មួយ​ចំនួន​ប្រឈម​នឹង​បាត់បង់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ ក្រោយ​កម្ពុជា​-​ថៃ បាន​បោះបង្គោល​បណ្ដោះអាសន្ន​រួចរាល់។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​​ចាត់វិធានការ​ផ្លូវច្បាប់​​ម៉ឺងម៉ាត់​លើ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រួប និង​អ្នក​ពាក់ព័ន្ធ

0
ការ​លើកឡើង​នេះ គឺ​ក្រោយពី​ក្រសួងមហាផ្ទៃ ផ្អាក​ការងារ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រូប​ពាក់ព័ន្ធ​ការ​យក​លុយ​ពី​អ្នក​ដឹក​ក្រណាត់ ៩​ពាន់​ដុល្លារ។