សារព័ត៌មានអន្តរជាតិធំៗរាយការណ៍ថា ថៃវាយប្រហារតាមអាកាសលើកម្ពុជា
សារព័ត៌មានអន្តរជាតិធំៗរាយការណ៍ថា ថៃវាយប្រហារតាមអាកាសលើកម្ពុជា ខណៈយោធាថៃចោទកម្ពុជាវាយប្រហារលើខ្លួនមុន និងសម្លាប់ទាហានថៃ ១នាក់ និងរងរបួស២នាក់។ ប៉ុន្តែ ក្រសួងការពារជាតិកម្ពុជាច្រានចោលការចោទប្រកាន់នេះ និងថា កម្ពុជារក្សាភាពអត់ធ្មត់។
ពលរដ្ឋខ្មែរស្លាប់៤នាក់ និងរបួស៩នាក់ដោយសារការបាញ់ប្រហាររបស់ថៃ
ពលរដ្ឋខ្មែរចំនួន៤ស្លាប់ និង៩នាក់ទៀតរងរបួសដោយសារការបាញ់ប្រហារឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ខណ:ពលរដ្ឋខ្មែរនៅជាប់ព្រំដែនរាប់ម៉ឺននាក់ទៀត កំពុងរត់ភៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។
ពលរដ្ឋកម្ពុជារងរបួស៣នាក់ដោយសារការវាយប្រហាររបស់យោធាថៃនៅខេត្តឧត្ដរមានជ័យ
ពលរដ្ឋកម្ពុជារងរបួសធ្ងន់ស្រាល ៣នាក់ ដោយសារការវាយប្រហាររបស់យោធាថៃ នៅខេត្តឧត្ដរមានជ័យ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៨ ធ្នូ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យសាលាខេត្តឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។
យោធាថៃពង្រីកការវាយប្រហារលើពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យខេត្តបន្ទាយមានជ័យ
យោធាថៃពង្រីកការវាយប្រហារលើពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ នារសៀលថ្ងៃទី៨ ធ្នូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
នាយករដ្ឋមន្ត្រីថៃប្រកាសបិទផ្លូវចរចាជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសបិទផ្លូវចរចាជាមួយកម្ពុជា នៅថ្ងៃទី៨ ធ្នូ នេះ ខណៈកងទ័ពថៃ កំពុងបន្តបើកការវាយប្រហារលើកម្ពុជា។
កងទ័ពថៃបានបាញ់មកលើកងទ័ពកម្ពុជា២លើក ចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោងជិត៩យប់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសថា នៅថ្ងៃទី០៧ ខែធ្នូ កងទ័ពថៃបានប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់ បាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាចំនួន២លើក គឺអំឡុងម៉ោង២រសៀលម្ដង និងអំឡុងម៉ោង៨យប់ម្ដង នៅតំបន់ព្រលានថ្ម និងភូមិសាស្ដ្រអូរផ្កាស្នេហ៍ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពលរដ្ឋជិត២០គ្រួសារនៅភូមិព្រៃចាន់ តស៊ូរស់នៅក្នុងតង់កៅស៊ូ ក្រោយពីទាហានថៃបានរំលោភយកដីផ្ទះ
ពលរដ្ឋជិត២០គ្រួសារ នៅភូមិព្រៃចាន់ ដែលរងគ្រោះបាត់បង់ដីធ្លី និងផ្ទះសម្បែង ក្រោយពីទាហានថៃ បានរាយបន្លាលួស រំលោភបំពានយកដីផ្ទះអស់ជាច្រើនខែនោះ ពេលនេះពួកគាត់ត្អូញត្អែរ ពីជីវភាពលំបាក និងគ្មានស្បៀងសម្រាប់ បរិភោគគ្រប់គ្រាន់ ខណៈពួកគាត់នៅមិនទាន់ត្រឡប់ ទៅរស់នៅលើដី ពួកគាត់វិញបានឡើយ។
អ្នកឃ្លាំមើលថា ធនាគារជាតិ និងក្រុមហ៊ុនលោក ហ៊ុន តូ ត្រូវទទួលខុសត្រូវលើបញ្ហាប្រាក់អតិថិជន
អ្នកឃ្លាំមើលក៏បានចោទប្រកាន់ធនាគារជាតិនៃកម្ពុជាថា គឺជាអ្នកកាងការពារឱ្យក្រុមហ៊ុនរបស់លោក ហ៊ុន តូ ដែរ ដោយសារតែគ្មានចំណាត់ស៊ើបអង្កេត និងបង្ក្រាបអ្នកពាក់ព័ន្ធក្រោយដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ។
គណបក្សកម្លាំងជាតិស្នើឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួន
ថ្នាក់ដឹកនាំកំពូលគណបក្សកម្លាំងជាតិ អះអាងថា ការសម្រេចរបស់ក្រសួងមហាផ្ទៃ មិនត្រឹមត្រូវតាមច្បាប់គណបក្សនយោបាយ និងរដ្ឋធម្មនុញ្ញ។ សង្គមស៊ីវិលថា គណបក្សកាន់អំណាចមានចេតនារាំងខ្ទប់ការ ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ព្រោះនៅខ្លាចស្រមោលគណបក្សសង្គ្រោះជាតិ។
អាជ្ញាធរថៃបន្តរឹបអូសទ្រព្យសម្បត្តិរបស់មនុស្សជំនិតលោក ហ៊ុន សែន ក្នុងករណីឆបោកតាមអ៊ីនធឺណិត
អាជ្ញាធរថៃបានបន្តរឹបអូសទ្រព្យសម្បត្តិមានតម្លៃជាង ៣រយលានដុល្លារ ពីមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលពួកគេគឺជាកំពូលឧកញ៉ានៅកម្ពុជា រួមមានលោក ចេន ហ្សី (Chen Zhi) ដែលជាបងធំ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត។



















