សារព័ត៌មាន​ថៃ​រាយការណ៍​ថា កងទ័ពអាកាស​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​លើ​ទីតាំង​កងទ័ព​កម្ពុជា

0
សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​ថា កងទ័ព​ជើង​អាកាស​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង វាយប្រហារ​ទីតាំង​កងទ័ព​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​នេះ។

ក្រសួង​អប់រំ​ផ្អាក​ការបង្រៀន​បណ្ដោះអាសន្ន​នៅតាម​សាលារៀន​មួយចំនួន​ជាប់​ព្រំដែន​ថៃ

0
ក្រសួង​អប់រំ​ប្រកាស​ផ្អាក​ដំណើរ​ការបង្រៀន​បណ្ដោះអាសន្ន​នៅតាម​សាលារៀន​មួយចំនួន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ​។ ក្រសួង​អប់រំ​បញ្ជាក់ថា ការផ្អាក​ដំណើរការ​ភ្លាមៗ​នេះ ដោយ​យោធា​ថៃ​បាន​បាញ់ប្រហារ​មកលើ​កងក​ម្លាំ​ង​កម្ពុជា​។​

លោក ហ៊ុន សែន ប្រាប់​មេ​បញ្ជាការ​ឱ្យ​ប្រាប់​ទាហាន​ពី​បន្ទាត់​ក្រហម​ដែល​ត្រូវ​វាយ​បក​ទៅ​ថៃ

0
បទបញ្ជា​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៨ ធ្នូ នេះ បន្ទាប់​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​លើ​កម្ពុជា​ដោយ​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់ និង​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់។

សារព័ត៌មាន​អន្តរជាតិ​ធំៗ​រាយការណ៍​ថា ថៃ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា

0
សារព័ត៌មាន​អន្តរជាតិ​ធំៗ​រាយការណ៍​ថា ថៃ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា ខណៈ​យោធា​ថៃ​ចោទ​កម្ពុជា​វាយ​ប្រហារ​លើ​ខ្លួន​មុន និង​សម្លាប់​ទាហាន​ថៃ ១នាក់ និង​រងរបួស​២នាក់។ ប៉ុន្តែ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​ថា កម្ពុជា​រក្សា​ភាព​អត់ធ្មត់។

ពលរដ្ឋ​ខ្មែរ​ស្លាប់​៤​នាក់ និង​របួស​៩​នាក់​ដោយសារ​ការ​បាញ់​ប្រហារ​របស់​ថៃ

0
ពលរដ្ឋ​ខ្មែរ​ចំនួន​៤​ស្លាប់ និង​៩​នាក់​ទៀត​រងរបួស​ដោយ​សារ​ការ​បាញ់ប្រហារ​ឈ្លានពាន​របស់​ទាហាន​ថៃ​មក​លើ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ខណ:ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​រាប់ម៉ឺន​នាក់​ទៀត កំពុង​រត់​ភៀសខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព។

ពលរដ្ឋ​កម្ពុជា​រងរបួស៣​នាក់​ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ​នៅ​ខេត្ត​ឧត្ដរមានជ័យ

0
ពលរដ្ឋ​កម្ពុជា​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ គិត​ត្រឹម​ម៉ោង​ ១១ព្រឹក​ថ្ងៃ​ទី៨ ធ្នូ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​សាលា​ខេត្ត​ឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។

យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ ដោយ​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវព្រៃផ្សៃ​មក​លើ​ភូមិដ្ឋាន​ជន​ស៊ីវិល​រស់នៅ នា​រសៀល​ថ្ងៃទី​៨ ធ្នូ។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា។

នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​បិទផ្លូវ​ចរចា​ជាមួយ​កម្ពុជា

0
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​ប្រកាស​បិទផ្លូវ​ចរចា​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ទី៨ ធ្នូ នេះ ខណៈ​កងទ័ព​ថៃ កំពុង​បន្ត​បើក​ការ​វាយប្រហារ​លើ​កម្ពុជា។

កងទ័ព​ថៃ​បាន​បាញ់​មកលើ​កងទ័ព​កម្ពុជា​២​លើក ចាប់ពី​ម៉ោង២​រសៀល​រហូតដល់​ម៉ោង​ជិត៩​យប់

0
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានប្រកាសថា នៅ​ថ្ងៃទី​០៧ ខែធ្នូ កងទ័ព​ថៃ​បាន​ប្រើ​កាំភ្លើង​ដៃ​និង​កាំភ្លើងត្បាល់ បាញ់ប្រហារ​មកលើ​ទីតាំង​កងទ័ព​កម្ពុជា​ចំនួន​២​លើក គឺ​អំឡុង​ម៉ោង​២​រសៀល​ម្ដង និង​អំឡុង​ម៉ោង​៨​យប់​ម្ដង នៅ​តំបន់​ព្រលាន​ថ្ម និង​ភូមិសាស្ដ្រ​អូរ​ផ្កា​ស្នេហ៍ នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ពលរដ្ឋ​ជិត​២០​គ្រួសារ​នៅ​ភូមិ​ព្រៃចាន់ តស៊ូ​រស់នៅ​ក្នុង​តង់​កៅស៊ូ ក្រោយ​ពី​ទាហាន​ថៃ​បាន​រំលោភ​យក​ដី​ផ្ទះ

0
ពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ព្រៃចាន់ ដែល​រងគ្រោះ​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ក្រោយ​ពី​ទាហាន​ថៃ បាន​រាយ​បន្លា​លួស រំលោភបំពាន​យក​ដី​ផ្ទះ​អស់​ជាច្រើន​ខែ​នោះ ពេលនេះ​ពួកគាត់​ត្អូញត្អែរ ពី​ជីវភាព​លំបាក និង​គ្មាន​ស្បៀង​សម្រាប់ បរិភោគ​គ្រប់គ្រាន់ ខណៈ​ពួកគាត់​នៅ​មិនទាន់​ត្រឡប់ ទៅ​រស់នៅ​លើ​ដី ពួកគាត់​វិញ​បាន​ឡើយ។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​​ចាត់វិធានការ​ផ្លូវច្បាប់​​ម៉ឺងម៉ាត់​លើ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រួប និង​អ្នក​ពាក់ព័ន្ធ

0
ការ​លើកឡើង​នេះ គឺ​ក្រោយពី​ក្រសួងមហាផ្ទៃ ផ្អាក​ការងារ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រូប​ពាក់ព័ន្ធ​ការ​យក​លុយ​ពី​អ្នក​ដឹក​ក្រណាត់ ៩​ពាន់​ដុល្លារ។