ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថា កម្ពុជាបើកចំហឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែ ការអនុវត្តសិទ្ធិត្រូវស្ថិតក្រោមច្បាប់។ ការលើកឡើងនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលឆ្លើយតបថា ស្ថានភាពសិទ្ធិមនុស្សគួរតែវាយតម្លៃតាមការអនុវត្តជាក់ស្តែង មិនមែនត្រឹមការអះអាងរបស់រដ្ឋាភិបាលនោះទេ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








