ពលរដ្ឋកម្ពុជាស្ទើរតែគ្រប់ស្រទាប់ វណ្ណៈបានត្អូញត្អែរអំពីទុក្ខលំបាកក្នុងការស្វែងប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងប្រាក់ដោះបំណុលធនាគារ។ រីឯអ្នកខ្លះទៀត សឹងតែរកព្រឹកខ្វះល្ងាច។ ស្ថិតនៅក្នុងបរិបទកម្ពុជាសំបូរទៅដោយរឿងអាស្រូវនៅលើឆាកអន្តរជាតិ គួបផ្សំនឹងផលប៉ះពាល់សេដ្ឋកិច្ចអន្តរជាតិផងនោះ រដ្ឋាភិបាលកម្ពុជា ហាក់លំបាកនឹងស្ដារសេដ្ឋកិច្ចឡើងវិញ។ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះនៅត្រឹមប្រមាណ៣.៩%។ រីឯមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពី៦% មកនៅត្រឹម៣% នៅឆ្នាំ២០១៦នេះ។
ស្ថិតនៅក្នុងស្ថានភាព ដែលកម្ពុជាពិបាកនឹងស្ដារសេដ្ឋកិច្ចបែបនេះ តើពលរដ្ឋកម្ពុជា គួរធ្វើដូចម្ដេច ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចនេះ?
សូមលោកអ្នកនាងទស្សនានាទីវេទិកាអ្នកស្ដាប់ទូរទស្សន៍អាស៊ីសេរី ដូចតទៅនេះ៖






