លោក ហ៊ុន សែន ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានសម្រេចលើកលែងទោសដល់បុរសជនជាតិបែលហ្ស៊ិកម្នាក់ ដែលត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងបទជួញដូរគ្រឿងញៀនឆ្លងដែន តាមសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះការលើកលែងទោសនេះ និងទទូចឱ្យអាជ្ញាធរយកចិត្តទុកដាក់លើករណីអ្នកជាប់ឃុំជនជាតិខ្មែរមួយចំនួន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពការពារសិទ្ធិមនុស្ស បញ្ហាសង្គម និងធនធានធម្មជាតិ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។






