
លោកអ្នកនាងកញ្ញាជាទីមេត្រី!
តើនាយករដ្ឋមន្ត្រីកម្ពុជាឡើងកាន់តំណែងដោយរបៀបណា? តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ឬក៏តាមរយៈការលោតឆ័ត្រពីលើចុះមក ហើយឡើងតាមជើងខោ?
លោក ហ៊ុន សែន ធ្លាប់អួតថា កូនប្រុសរបស់លោកមានចំណុចពិសេសមួយ ដែលបណ្ឌិតដទៃមិនអាចប្រកួតប្រជែងបាន។ ចំណុចពិសេសនោះ «ចេះលោតឆ័ត្រ»។ ប្រហែលជាដោយសារតែជំនាញលោតឆ័ត្រនេះហើយ បានជាលោក ហ៊ុន សែន ជាអ្នកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី តែពេលបង្កើតរដ្ឋាភិបាល បែរជាលោក ហ៊ុន ម៉ាណែត ជាអ្នកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទៅវិញ។ និយាយឱ្យងាយស្ដាប់ គឺឪពុកជាអ្នកចូលប្រកួត ប៉ុន្តែកូនជាអ្នកឡើងទទួលពាន។
សូមអញ្ជើញលោកអ្នកនាងកញ្ញាតាមដាន វគ្គសន្ទនាសំណើចនយោបាយរវាង លោក ពៅ រ៉ាដូ និងលោក ហ៊ុន សែន ដូចតទៅ៖







