ស្លាក: ឆបោកអនឡាញ

អ្នកឃ្លាំមើលទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ម្ចាស់​កាស៊ីណូ​ដែល​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក

0
ពួកគេ​ថា ការ​បិទ ឬ​ដក​អាជ្ញាប័ណ្ណ​ទីតាំង​តែមួយ​មុខ មិនអាច​ដោះស្រាយ​បញ្ហា​ការ​ឆបោក​តាម​អនឡាញ​បានទេ គឺ​ត្រូវ​ស៊ើបអង្កេត​ថា តើ​ម្ចាស់​កាស៊ីណូ និង​អ្នក​នៅ​ពីក្រោយ​ការ​ឆបោក ត្រូវ​បាន​នាំមក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​ឬ​នៅ។

អាជ្ញាធរ​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់

0
អ្នកឃ្លាំមើល​យល់ឃើញ​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មិនអាច​លុបបំបាត់​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​បង្ក្រាប​មិន​ចំ​គោលដៅ។
មន្ត្រីយោធាផ្កាយមួយនៅខេត្តបាត់ដំបង រងការចោទជួលវីឡាឱ្យបណ្ដាញឆបោកអនឡាញ

មន្ត្រីយោធាផ្កាយមួយនៅខេត្តបាត់ដំបង រងការចោទជួលវីឡាឱ្យបណ្ដាញឆបោកអនឡាញ

0
https://youtu.be/y1DM72GCSkIមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ១ ម្នាក់រងការចោទប្រកាន់ថា បានជួលវីឡាដ៏ស្កឹមស្កៃរបស់ខ្លួននៅខេត្តបាត់ដំបង ឱ្យបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រតិបត្តិការឆបោកតាមអនឡាញ។មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតដោយឯករាជ្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើមន្ត្រី និងអ្នកមានអំណាចដែលឃុបឃិត ឬផ្ដល់ទីតាំងឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញប្រើប្រាស់។
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​ដែល​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​ជួល​អគារ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។