ស្លាក: ទាហាន

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​មិន​ធ្វើ​ទំនើបកម្ម​យោធា តែ​ចង់​បញ្ជូន​ក្មេង​ទំនើង​ទៅ​ជួយ​ការងារ​កងទ័ព

0
​ពួកគាត់​ថា ការ​ធ្វើ​បែបនេះ ពុំ​មែន​ជា​វិធានការ​ទប់ស្កាត់​ក្មេង​ទំនើង ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ឆ្លាត​វៃ​នោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​បង្ក​បញ្ហា​ដល់​សន្តិសុខ​ជាតិ។

អ្នកឃ្លាំមើល​បារម្ភ​ថា ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា នឹង​គ្មាន​តម្លាភាព​បើ​គ្មាន​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង និង​ហ្វឹកហ្វឺន​ឱ្យ​ត្រឹមត្រូវ

0
ការ​លើកឡើង​នេះ គឺ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី កាតព្វកិច្ច​យោធា កាលពី​ថ្ងៃទី​២៣ ខែ​មេសា។

អ្នកឃ្លាំមើល​សង្គម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​បន្ត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

0
អ្នកឃ្លាំមើល​សង្គម​កម្ពុជា​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​អាច​វិល​ត្រឡប់​មក​ធ្វើការ​ងារ និង​ធ្វើជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​ធនធានធម្មជាតិ។ ការ​អះអាង​នេះ​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក យឹម លាងហ៊ី សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូន​ទៅ​ដល់​ម្តាយ​របស់​ខ្លួន​នៅក្នុង​ទិវា​អ្នក​ម្ដាយ ដោយ​សន្យា​ជាមួយ​ម្តាយ​របស់​លោក​ដែល​កំពុង​ជម្នះ​រស់​ជាមួយ​នឹង​ជំងឺមហារីក​ថា លោក​នឹង​មិន​ដោះដូរ​យក​សេរីភាព ដែល​បាន​មកពី​ការ​ឱនក្បាល​ចំពោះ​ភាព​អយុត្តិធម៌​នោះ​ទេ។ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូច​ឱ្យ​រដ្ឋាភិបាល ពិនិត្យមើល​ករណី​របស់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ ពីព្រោះ​លោក​ថា អ្វី​ដែល​យុវជន​ទាំងអស់​នោះ​បាន​ធ្វើ​គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ ហើយ​រដ្ឋាភិបាល មិន​គួរ​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​ឱ្យ​រស់នៅ​ព្រាត់ប្រាស​ក្រុមគ្រួសារ​នោះ​ទេ។លោក ស៊ឹង...