ស្លាក: បើកបុករត់
សង្គមស៊ីវិលជំរុញឱ្យតុលាការអនុវត្តច្បាប់តឹងរ៉ឹងលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ បើទោះបីគ្រួសារជនរងគ្រោះ បានដកពាក្យបណ្ដឹងក្ដី
ការលើកឡើងនេះ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយកូនស្រីឧកញ៉ា តុង ហុកសេង ឈានដល់កិច្ចព្រមព្រៀងបញ្ចប់រឿង បន្ទាប់ពីគ្រួសារ ជនរងគ្រោះ ទទួលសំណង ៦ម៉ឺន ដុល្លារ។
អ្នកឃ្លាំមើលថា ការអនុវត្តច្បាប់មានស្តង់ដារពីរលើករណីគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យពលរដ្ឋលែងមានជំនឿចិត្ត
ពួកគាត់ថា ជាច្រើនករណីហើយ ដែលគ្រួសារឧកញ៉ា និងអ្នកមានអំណាចមួយចំនួនបើកបររថយន្តមិនគោរពច្បាប់ចរាចរណ៍បានបុកមនុស្សបណ្តាលឱ្យស្លាប់ រួចរត់គេចខ្លួន ហើយអាជ្ញាធរ ក៏ហាក់ពុំបានបើកការស៊ើបអង្កេត និងចាប់ជនបង្កទាំងនោះ មកផ្ដន្ទាទោស ឱ្យបានត្រឹមត្រូវតាមច្បាប់និងទាន់ពេលវេលានោះទេ។
សាធារណជនទទូចឲ្យកាត់ទោសកូនឧកញ៉ាម្នាក់ឱ្យធ្ងន់ធ្ងរ ករណីបើកឡានបុកមនុស្សស្លាប់ ហើយគេចខ្លួន
បន្ទាប់ពីរងការរិះគន់ខ្លាំងពីសាធារណជន នៅលើបណ្ដាញសង្គម ក្នុងរយៈពេល ២ថ្ងៃមកនេះ ទីបំផុត សមត្ថកិច្ចបានឃាត់ខ្លួននារីឈ្មោះ សាម មីជូ អាយុ ២៧ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ឧកញ៉ា តុង ហុកសេង ហើយ។






